អាមេរិកពន្យារពេលដាក់បំរាមលើ TikTok

(VOVWORLD) - ក្រុមហ៊ុន Oracle នឹងក្លាយជាដៃគូបច្ចេកវិទ្យា ខណៈដែលក្រុមហ៊ុន Walmart នឹងដើរតួនាទីជាដៃគូពាណិជ្ជកម្មរបស់ TikTok ។

នៅរសៀលថ្ងៃទី ១៩ ខែកញ្ញា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថាលោកបានយល់ព្រមលើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនអាមេរិកចំនួនពីររួមមានក្រុមហ៊ុន Oracle និងក្រុមហ៊ុន Walmart ជាមួយក្រុមហ៊ុន ByteDance Ltd. របស់ចិនដែលជាក្រុមហ៊ុនមេកម្មវិធី TikTok  ដោយអនុញ្ញាតឱ្យក្រុមហ៊ុន TikTok បន្តប្រតិបត្តិការរបស់ខ្លួននៅសហរដ្ឋអាមេរិក។ យោងតាមកិច្ចព្រមព្រៀងនេះ Oracle នឹងក្លាយជាដៃគូបច្ចេកវិទ្យា ខណៈដែល Walmart នឹងដើរតួនាទីជាដៃគូពាណិជ្ជកម្មរបស់ TikTok។ គេរំពឹងថា ក្រុមហ៊ុនថ្មីនេះនឹងបង្កើតការងារធ្វើថ្មីសម្រាប់មនុស្សចំនួន ២៥ ០០០ នាក់។ ប្រធានាធិបតីលោក Trump បានវាយតម្លៃថានេះគឺជាកិច្ចព្រមព្រៀងដ៏អស្ចារ្យមួយ។ យោងទៅតាមលោក Trump ថា សន្តិសុខនឹងត្រូវបានធានា ១០០ %។ ចំណែកបណ្ដាក្រុមហ៊ុន ByteDance   Oracle និង Walmartក៏បានបញ្ជាក់ពីព័ត៌មានខាងលើផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ