អាមេរិកព្រមានគ្រោះអាសន្នវាយប្រហារភេរវកម្មនៅអឺរ៉ុបនារដូវក្តៅនេះ
|
អាមេរិកព្រមានគ្រោះអាសន្នវាយប្រហារភេរវកម្មនៅអឺរ៉ុបនារដូវក្តៅនេះ (Image: VNA) |
(VOVworld) – នាថ្ងៃទី ៣១ ឧសភា ក្រសួងការបរទេសអាមេរិកបានព្រមាន
ប្រជាពលរដ្ឋ នៃប្រទេសនេះអំពីការគំរាមកំហែងវាយប្រហារភេរវកម្មនៅអឺរ៉ុប
នារដូវក្តៅនេះ ក្នុងនោះ គោលដៅគឺពានរង្វាន់កីឡាបាល់ទាត់ជើងឯកទ្វីបអឺរ៉ុប
ឆ្នាំ ២០១៦ (EURO 2016) និងបណ្ដា ព្រឹត្តតិការណ៍ទាក់ទិននានាក្នុងទូទាំង
ប្រទេសបារាំង។ អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោក John Kirby
បានព្រមានប្រជាពលរដ្ឋអាមេរិកអំពីគ្រោះអាសន្តនេះ។ ក្រៅពី រង្វាន់ EURO
ឆ្នាំ ២០១៦ នៅបារាំង លោក John Kirby ក៏បានផ្តោតទៅលើមហាសន្និបាត
យុវជនកាតូលិកពិភពលោកដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ទី ៣១
មិថុនា នៅទីក្រុង Krakow ប្រទេសប៉ូឡួញដោយមានការចូលរួមរបស់មនុស្ស
ចំនួន ២ លាន ៥ សែន នាក់។ លោកក៏បានលើកច្បាស់ដែរថា៖ សេចក្តីព្រមាន
របស់ក្រសួងការបរទេសអាមេរិកចូល ជាធរមានដល់ថ្ងៃទី ៣១ សីហា៕