អាមេរិកព្រមានរុស្ស៊ីឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតនៅក្នុងដែនអាកាសអន្តរជាតិ

(VOVWORLD) - យោងតាមក្រសួងការពារជាតិរុស្ស៊ី លោក Shoigu បានចង្អុលបង្ហាញថា មូលហេតុនៃឧបទ្ទវហេតុខាងលើនេះ គឺភាគីអាមេរិកមិន គោរពតាមបទប្បញ្ញត្តិស្តីពីតំបន់ហាមឃាត់ការហោះហើរដែលបានប្រកាសពីមុន បង្កើតឡើងដោយរុស្ស៊ី ពាក់ព័ន្ធនឹងប្រតិបត្តិការយោធាពិសេសរបស់ប្រទេសនេះ ក៏ដូច ជាសកម្មភាពស៊ើបការណ៍សម្ងាត់របស់ភាគីអាមេរិកប្រឆាំងនឹងរុស្ស៊ីផងដែរ។ 

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងសមភាគីរុស្ស៊ី លោក Sergei Shoigu កាលពីថ្ងៃទី ១៥ មីនា បានធ្វើកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ ដើម្បីផ្លាស់ប្តូរ ទស្សនៈអំពីមូលហេតុ និងផលវិបាកនៃឧបទ្ទវហេតុដែលដ្រូនអាមេរិក បានធ្លាក់ចូល ទៅក្នុងសមុទ្រខ្មៅកាលពីថ្ងៃទី ១៤ ខែមីនា។
ថ្លែងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីលោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាក់ជាមួយសមភាគីរុស្ស៊ីថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តអនុញ្ញាតឲ្យយន្តហោះរបស់ខ្លួនហោះហើរនៅក្នុងដែនអាកាសអន្តរជាតិ។ ក្នុងពេលជាមួយគ្នានោះ យោងតាមក្រសួងការពារជាតិរុស្ស៊ី លោក Shoigu បានចង្អុលបង្ហាញថា មូលហេតុនៃឧបទ្ទវហេតុខាងលើនេះ គឺភាគីអាមេរិកមិន គោរពតាមបទប្បញ្ញត្តិស្តីពីតំបន់ហាមឃាត់ការហោះហើរដែលបានប្រកាសពីមុន បង្កើតឡើងដោយរុស្ស៊ី ពាក់ព័ន្ធនឹងប្រតិបត្តិការយោធាពិសេសរបស់ប្រទេសនេះ ក៏ដូច ជាសកម្មភាពស៊ើបការណ៍សម្ងាត់របស់ភាគីអាមេរិកប្រឆាំងនឹងរុស្ស៊ីផងដែរ។ លោក រដ្ឋមន្ត្រី Shoigu ចាត់ទុកថា រឿងនេះនឹងបង្កើតបុព្វបទសម្រាប់ការកើនឡើងនៃស្ថាន ភាពតានតឹងនៅក្នុងតំបន់សមុទ្រខ្មៅ។ ទីក្រុងម៉ូស្គូនឹងបន្តឆ្លើយតបទៅនឹងការបង្ករឿង ហេតុណាមួយ ប៉ុន្តែភាគីទាំងពីរចាំបាច់ត្រូវរក្សាបណ្តាញទំនាក់ទំនងយោធា ដើម្បី ពិភាក្សាអំពីករណីបន្ទាន់។
កាលពីថ្ងៃទី ១៥ មីនា ផងដែរ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានកោះហៅ ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Anatoli Antonov ដើម្បីសម្តែងការព្រួយបារម្ភអំពីករណីប៉ះ ទង្គិចគ្នារវាងយន្តហោះចម្បាំងរុស្ស៊ី និងយន្តហោះដ្រូនអាមេរិកនៅសមុទ្រខ្មៅ។ យោង តាមអ្នកនាំពាក្យសេតវិមាន លោក John Kirby សាររបស់សហរដ្ឋអាមេរិកគឺថា រុស្ស៊ី ត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀតជាមួយនឹងជើងហោះហើរក្នុងដែនអាកាស អន្តរជាតិ។
មុននោះ នាថ្ងៃទី ១៤ ខែមីនា ក្រសួងការពារជាតិរុស្ស៊ីបានបដិសេធព័ត៌មាន ដែលថា យន្តហោះចម្បាំងរបស់ប្រទេសនេះ បានប៉ះទង្គិចគ្នានឹងយន្តហោះដ្រូនរបស់ អាមេរិក។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា យន្តហោះដ្រូនរបស់អាមេរិក "ក្រោយមក បានបាត់បង់ការគ្រប់គ្រង បាត់បង់រយៈកម្ពស់ ហើយធ្លាក់ចូលទៅក្នុងសមុទ្រ"។ យន្ត ហោះចម្បាំងរុស្ស៊ី មិនបានប្រើប្រាស់អាវុធ មិនបានខិតជិតយន្តហោះដ្រូនអាមេរិក ហើយបានត្រឡប់ទៅមូលដ្ឋានវិញដោយសុវត្ថិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ