អាមេរិកព្៖ រុស្ស៊ីនឹងទទួលខុសត្រូវធំធេងប្រសិនបើប្រទេសនេះបន្តជ្រៀតជ្រែកយោធានៅ Crimea

អាមេរិកព្៖ រុស្ស៊ីនឹងទទួលខុសត្រូវធំធេងប្រសិនបើប្រទេសនេះបន្តជ្រៀតជ្រែកយោធានៅ Crimea - ảnh 1
ប្រធានាធិបតីអាមេរិក លោក Barack Obama ជួបជាមួយនាយករដ្ឋមន្ត្រីបណ្តោះអាសន្នអ៊ុយក្រែន លោក Arseniy Yatsenyuk (Image: Vietnam+)


(VOVworld) – អាមេរិកព្រមានថា៖ រុស្ស៊ីនឹងទទួលខុសត្រូវធំធេងប្រសិនបើប្រទេសនេះ
បន្តជ្រៀតជ្រែកយោធានៅសាធារណៈរដ្ឋស្វ័យត Crimea។ ប្រធានាធិបតីអាមេរិក
លោក Barack Obama បាននាំចេញសេចក្តថ្លែងការពោលខាងលើនាថ្ងៃទី ១៣ មិនា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីបណ្តោះអាសន្នអ៊ុយក្រែន លោក Arseniy Yatsenyuk
នៅវិមានស។ កាយវិការនេះត្រូវបានចាត់ទុកជាការអះអាងនូវការគាំទ្ររបស់អាមេរិក
ចំពោះរដ្ឋាភិបាលបណ្តោះអាសន្ននៅអ៊ុយក្រែន។ ក្នុងជំនួបនេះ ប្រធានាធិបតី Obama បានប្រកាសថា៖ អាមេរិកនិងប្រទេសសម្ព័ន្ធមិត្តនានានឹងត្រូវមានសកម្មភាពរឹងមាំ
ក្នុងករណី មូស្គូបន្តរៀបចំការប្រជាមតិរបស់ប្រជាជនសំដៅកាត់ឧបទ្វីប Crimea
ចេញពីអ៊ុយក្រែន។ ប្រធានាធិបតីអាមេរិកបានសង្ឃឹមថា៖ ការខំប្រឹងប្រែងការទូតនឹង
ធ្វើឲ្យរុស្ស៊ីនិងសាធារណៈរដ្ឋស្វ័យត Crimea ពិនិត្យមើលឡើងវិញការរៀបចំការ
ប្រជាមតិរបស់ប្រជាជននាសប្តាហ៍ខាងមុខ។ លោក  Obama បានលើកច្បាស់ថា៖ អាមេរិកមិនទទួលស្គាល់លទ្ធផលនៃការប្រជាមតិពោលខាងលើ។ ប្រធានាធិបតី
អាមេរិកក៏បាន សន្យាជួយឧបត្ថម្ភខាងហិរញ្ញវត្ថុក៏ដូចជាខាងសម្ភារៈសំរាប់អ៊ុយក្រែន៖

“ស្ថានភាពសេដ្ឋកិច្ចរបស់អ៊ុយក្រែនកាន់តែជួបការលំបាកសាកល្បងជាច្រើន
បំផុតពីមួយថ្ងៃទៅមួយថ្ងៃ។ នេះគឺជាមូលហេតុដែលយើងខ្ញុំកំពុងសហការយ៉ាង
ជិតស្និតជាមួយនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន Yatsenyuk អំពីកញ្ចប់ប្រាក់ជួយ
ឧបត្ថម្ភ មិនត្រឹមតែជំរុញបណ្ដាកម្មវិធីកំណែទម្រង់ចាំបាច់នៅក្នុងប្រទេសអ៊ុយក្រែន
ប៉ុណ្ណោះទេ ថែមទាំង ស្ថិរភាពសភាពការណ៍ដើម្បីប្រជាជនជឿជាក់តម្រូវការជា
សារវ័ន្តជារៀនរាល់ថ្ងៃរបស់គេ ។

នាថ្ងៃដដែល គណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិកបានអនុម័ត លើពង្រាងច្បាប់អំពីកញ្ចប់ប្រាក់ជួយឧបត្ថម្ភសេដ្ឋកិច្ចសំរាប់អ៊ុយក្រែន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ