អាមេរិកមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វស័យជាមួយវៀតណាម

អាមេរិកមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វស័យជាមួយវៀតណាម - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc (VOV)

(VOV)_ក្នុងដំណើរទៅបំពេញទស្សនកិច្ចនៅអាមេរិក ចាប់ពីថ្ងៃទី ២១ ​ដល់ថ្ងៃទី  ២៣ សីហា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមានបណ្ដា
ជំនួបសន្ទនា​ជាមួយ រដ្ឋមន្ត្រីក្រសួង​យុត្តធម៌អាមេរិក ​Eric Holder រដ្ឋមន្ត្រីក្រសួង សុខា ភិបាល Kathleen Sebelius ។ នៅក្នុង​បណ្ដាជំនួបសន្ទនានេះ ឧបនាយករដ្ឋមន្ត្រី​ Nguyen
Xuan Phuc បានវាយ​តំលៃ​​ខ្ពស់នូវការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលអាមេរិក ​និងស្ថាប័ន
ទាក់ទិន​នានា​ចំពោះវៀតណាម ក្នុងបណ្ដាវិស័យ ដូចជា÷​សុខាភិបាល មនុស្សធម៌ ​អប់រំនិងបណ្ដុះបណ្ដាល…ជាដើម។ ភាគីអាមេរិក បានវាយតំលៃយ៉ាងខ្ពស់​រាល់សមិទ្ធិ របស់វៀតណាម ក្នុងការកសាង អភិវឌ្ឍន៍ប្រទេសជាតិ និងធ្វើ​សមាហរណកម្ម អន្តរ ជាតិ និងអះអាងថា÷ អាមេរិកមានគោលបំណងជំរុញ​ទំនាក់ទំនងសហប្រតិបត្តិការ
លើ គ្រប់វិស័យជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ