អាមេរិកមានបំណងជំរុញថែមទៀតទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយវៀតណាម
|
អាមេរិកមានបំណងជំរុញថែមទៀតទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយវៀតណាម (upi.com) |
Vovworld-នាថ្ងៃទី៥ធ្នូឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Pham
Quang Vinh បានដាក់ជូនសេចក្តីចម្លងសារតាំងជូនក្រសួងការបរទេសអាមេរិក។
ចូលរួមពិធីនេះមានអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Heather Higginbottom
ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅវៀតណាមលោក Ted Osius។ ឯកអគ្គរដ្ឋទូត
បានសង្កត់ធ្ងន់ទៅលើដល់អត្តន័យនៃការដែលប្រទេសទាំងពីរនឹងរំលឹកខួបលើកទី
២០នៃទិវាបង្កើតទំនាក់ទំនងការទូតនាឆ្នាំ២០១៥ដល់បណ្ដាសកម្មភាពនឹងបានរៀបចំ
នៅប្រទេសទាំងពីរ។ អនុរដ្ឋមន្ត្រី Heather Higginbottom បានវាយតំលៃខ្ពស់ការអភិវឌ្ឍន៍
នៃទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមក អះអាងថា អាមេរិកមានបំណង
ជំរុញថែមទៀតទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយវៀតណាម ឯកភាពប្រទេសទាំង
ពីរត្រូវអនុវត្តសកម្មភាពរំលឹកខួបលើកទី២០នៃទិវាបង្កើតទំនាក់ទំនងការទូត៕