|
ប្រជាជនកូរ៉េខាងជើងសប្បាយរីករាយពេលស្ដាប់ព័ត៌មានស្ដីអំពីការសាកល្បងគ្រាប់បែកប្រកប
ដោយជោគជ័យ (រូបថត៖Telegraph) |
(VOVworld) - ក្រោយពីការសាកល្បងនុយក្លេអ៊ែលើកទី៤របស់សាធារណៈរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នាថ្ងៃទី៧ មករា រដ្ឋមន្រ្តីការបរទេសអាមេរិកបាន
មានការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីចិនលោក Wang Yi ក្នុងនោះសង្កត់ធ្ងន់
ថាប៉េកាំងមិនអាចលើកលែងបំរ៉ែបំរួលនេះរបស់ព្យុងយ៉ាងបានឡើយ។ថ្លែងមតិ
ជាមួយ មជ្ឈដ្ឋានអ្នកយកព័ត៌មាន លោក John Kerry បានចាត់ទុកថា ចិនមាន
របៀបទាក់ ទងពិសេសក្នុងបញ្ហានុយក្លេអ៊ែរបស់ព្យុងយ៉ាង។អ្នកការទូតអាមេរិក
បានសង្កត់ធ្ងន់ថា វ៉ាស៊ីនតោនបានគោរពហើយឯកភាពថា បង្កើតបរិយាកាស
សំរាប់ចិន អនុវត្តន៍របៀបទាក់ទងនោះទេ។ប៉ុន្តែ រហូតមកដល់ពេលនេះ វិធានការ
ណ៍ទាំងអស់ របស់ប៉េកាំងមិនមានប្រសិទ្ធិភាពឡើយ ហើយភាគីអាមេរិកមិនអាច
មិនអើពើដល់ ស្ថានការណ៍នេះ។លោក Kerry ក៏បានឲ្យដឹងថែមទៀតថា លោក
និងរដ្ឋមន្រ្តីការ បរទេសចិនបានឯកភាពសហការដើម្បីសំរេចលើវិធានការទប់
ទល់នឹងព្យុងយ៉ាងក្នុងកាលៈទេសៈការព្រួយបារម្ភអំពីការសាកល្បងនុយក្លេអ៊ែរ
កាន់តែកើនឡើង៕