អាមេរិកមិនប្រញ៉ាប់ប្រញ៉ាល់ក្នុងការសម្រេចចិត្តយល់ព្រមជាមួយកិច្ចព្រម ព្រៀងណាមួយជាមួយប្រទេសកូរ៉េខាងជើងទេ

(VOVWORLD) -   ថ្លែងមតិក្នុងការរកសម្លេងបោះឆ្នោតនៅរដ្ឋ Missouri ប្រធានាធីបតី អាមេរិក លោក Donald Trump នាថ្ងៃទី២១ខែកញ្ញា បានសង្កត់ធ្ងន់អំពី ទំនាក់ទំនងដ៏ល្អ ប្រសើរជាមួយថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong –Un ក៏ប៉ុន្តែ លោកក៏បានឲ្យដឹងថានឹងមិនប្រញ៉ាប់ប្រញ៉ាល់ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយជាមួយ ស.ប.ប កូរ៉េឡើយ។
អាមេរិកមិនប្រញ៉ាប់ប្រញ៉ាល់ក្នុងការសម្រេចចិត្តយល់ព្រមជាមួយកិច្ចព្រម ព្រៀងណាមួយជាមួយប្រទេសកូរ៉េខាងជើងទេ - ảnh 1 ប្រធានាធីបតីអាមេរិក លោក Donald Trump 

ក្នុងថ្ងៃដដែលនេះ រដ្ឋមន្ត្រីបរទេសអាមេរិកលោក Mike Pompeo បាន សំដែងក្តីសង្ឃឹមអំពីជំនួបកំពូលលើកទី ៣ រវាង លោក Donald Trump និង លោក Kim Jong - Un នឹងអាចប្រព្រឹត្តិទៅយ៉ាងឆាបៗនាពេលខាងមុខ និង សង្ឃឹមថា លោក Donald Trump នឹងមានឱកាសទៅបំពេញទស្សនកិច្ចនៅទីក្រុង ព្យុងយ៉ាង ដើម្បីបន្តធ្វើកិច្ចចរចារទ្វេភាគីផងដែរ។ ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុង យ៉ាងសុទ្ធតែផ្សព្វផ្សាយព័ត៌មានអំពីលទ្ធភាពនឹងមានជំនួបកំពូល ទ្វេភាគីលើកទី២ ដើម្បីជម្រុញកិច្ចចរចារសំដៅលុបបំបាត់ចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើងផងដែរ។ គួរបញ្ជាក់ថាជំនួបកំពូលជាប្រវត្តិសាស្ត្រដំបូងរវាងលោក Donald Trump និង លោក Kim Jong – Un នៅប្រទេសសិង្ហបុរីនាថ្ងៃទី២១ខែមិថុនាកន្លងទៅ បានបញ្ចប់ដោយមានចេញសេចក្តីថ្លែងការណ៍រួមនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ស្តីពីការប្តេជ្ញាឆ្ពោះទៅការរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ ព្រមទាំងប្តូរយកការធានាសន្តិសុខពីអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ