អាមេរីកមិនផ្លាស់ប្តូរគោលមាគា៏កិច្ចការបរទេសជាមួយអ៊ីស្រាអែល
VOV - ការបង្កើតរដ្ឋាភិបាលចំរុះ១នៅអ៊ីស្រាអែលរវាងគណះបក្ស Likud របស់
នាយករដ្ឋមន្រ្តី Benjamin Netanyahu នឹងគណះបក្សស្តាំនិយមកណ្តាល Kadima នឹង
មិនធ្វើឲ្យទីក្រុងវ៉ាស៊ីនតោណផ្លាស់ប្តូរទស្សនះចំពោះប្រទេសសំព័ន្ធមិតជិតស្និទ្ធនៅ
មជ្ឈឹមបូពា៏នេះទេ។ លោក jay Carney អ្នកនាំពាក្យនៃវិមានស បានអះអាងដូច្នេះកាល
ពីថ្ងៃទី៨ឧសភា ហើយមានប្រសាសន៏បន្តទៀតថា៖ទីក្រុងវ៉ាស៊ីនតោណ នឹង បន្តទំនាក់
ទំនងល្អជាមួយថ្នាក់ដឹកនាំនៅអ៊ីស្រាអែល បន្តជួយឧបត្ថម្ភនឹងរួមសហការ ជាមួយកង
ទ័ព អ៊ីស្រាអែលធានាបណ្តាផលប្រយោជន៏សន្តិសុខ។សេចក្តីប្រកាសនេះ ត្រូវបាន
អាមេរីកធ្វើឡើងក្រោយពីនាយករដ្ឋមន្រ្តី Benjamin Netanyahu ទទួលបាន ការព្រម-
ព្រៀង១ជាមួយគណះបក្សKadima អំពីការបង្កើតរដ្ឋាភិបាលចំរុះ១តាមទឹសបែងចែក
អំណាច៕