អាមេរិករិះគន់ចិនដែលមិនបានរក្សាពាក្យសន្យារបស់ខ្លួនសម្រាប់បញ្ហាសមុទ្រខាងកើត

(VOVWORLD) - សហរដ្ឋអាមេរិកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តគាំទ្រដល់សម្ព័ន្ធមិត្តនិងដៃគូរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងការប្រឆាំងនឹងរាល់ការបង្ខិតបង្ខំរបស់ចិនក្នុងការបង្កើតឥទ្ធិពលនៅសមុទ្រខាងកើត។

នាថ្ងៃទី ២៧ ខែកញ្ញា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានរិះគន់ប្រទេសចិនដែលមិនបានរក្សាពាក្យសន្យារបស់ខ្លួន នៅក្នុងបញ្ហាសមុទ្រខាងកើត ព្រមទាំងបានបញ្ជាក់ថា ខ្លួននឹងបន្តរួមជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ប្រឆាំងនឹងការបង្ខិតបង្ខំរបស់ចិន ដោយមហិច្ឆតាគ្រប់គ្រងសមុទ្រខាងកើត។  ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៥ ប្រធានរដ្ឋចិន លោក ស៊ីជិនពីង នៅឯសេតវិមានបានបញ្ជាក់ថា ប្រទេសចិនគ្មានចេតនាក្នុងការបន្តធ្វើយោធូបនីយកម្មលើប្រជុំកោះ Truong Sa (ចំណុះទឹកដីរបស់វៀតណាម) ហើយប៉ុស្តិ៍ការពាររបស់ចិន មិនមានគោលដៅឬប៉ះពាល់ដល់ប្រទេសណាមួយឡើយ។ ថ្វីត្បិតដូច្នេះក៏ដោយ ចិនបានបន្តបណ្តេញតាមសកម្មភាពយោធូបនីយកម្មតាមរយៈប៉ុស្តិ៍ការពារនិងប្រើវាជាមូលដ្ឋានសម្រាប់សកម្មភាពបង្ខិតបង្ខំ ដើម្បីអះអាងការគ្រប់គ្រងដែនទឹកដែលប្រទេសខ្លួន គ្មានការទាមទារផ្លូវសមុទ្រស្របច្បាប់ឡើយ។

សហរដ្ឋអាមេរិកបានទទូចដល់សហគមន៍អន្តរជាតិ ឱ្យបន្តឡើងសម្លេងប្រឆាំងជំទាស់នឹងឥរិយាបទដ៏គ្រោះថ្នាក់និងមិនអាចទទួលយកបាននេះ ព្រមទាំងបង្ហាញច្បាស់ថា ចិននឹងត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។ សហរដ្ឋអាមេរិកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តគាំទ្រដល់សម្ព័ន្ធមិត្តនិងដៃគូរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងការប្រឆាំងនឹងរាល់ការបង្ខិតបង្ខំរបស់ចិនក្នុងការបង្កើតឥទ្ធិពលនៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ