អាមេរិករួមបញ្ជូលក្រុម Jund al-Aqsa នៅស៊ីរីក្នុងបញ្ជីឈ្មោះខ្មៅ
|
អាមេរិករួមបញ្ជូលក្រុម Jund al-Aqsa នៅស៊ីរីក្នុងបញ្ជីឈ្មោះខ្មៅ (VNA) |
(VOVworld) - នាថ្ងៃទី ២០ កញ្ញា ក្រសួងការបរទេសអាមេរិកបានរួមបញ្ជូលក្រុម
ជ្រុលនិយមសង្គ្រាមសាសនា Jund al-Aqsa ប៉ែកខាងជើងស៊ីរី ក្នុបញ្ជីឈ្មោះ បណ្ដា
អង្គការភេរវកម្ម។ ទង្វើនេះសំដៅហុំព័ទ្ធរាល់ទ្រពសម្បិត្តដែលក្រុមនេះអាច
កម្មសិទ្ធនៅអាមេរិក ព្រមទាំង រារាំងប្រជាពលរដ្ឋអាមេរិកទាក់ទងជាមួយក្រុម
នេះ។ ក្នុងសេចក្តីប្រកាសមួយ ក្រសួងពោលខាងលើបានឲ្យដឹងថា៖ កំលាំង
Jund al-Aqsa បានជាផ្នែកមួយរបស់ក្រុមរណសិរ្ស Al Nursa ចំណុះបណ្តាញ
ភេរវកម្ម អន្តរជាតិ Al Qaeda។ ប៉ុន្តែ ក្រុម Jund al-Aqsa បានចាកចេញពី
អង្គការ Al Qaeda ដើម្បីធ្វើសកម្មភាពដោយឡែក៕