អាមេរិកលើកឡើងលក្ខខ័ណ្ឌក្នុងការផ្តល់អាជ្ញាប័ណ្ណលក់ទំនិញសំរាប់ក្រុមហ៊ុន Huawei
(VOVWORLD) - នាថ្ងៃទី ៩ ខែកក្កដា អាមេរិកបានផ្តល់ភ្លើងខៀវសម្រាប់សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei របស់ចិនដែលអនុញ្ញាតឱ្យមានសិទ្ធទិញផលិតផលរបស់ក្រុមហ៊ុនអាមេរិកនៅក្នុងលក្ខខណ្ឌដែលកិច្ចសន្យាជួញដូរនេះមិនគំរាមកំហែងដល់សន្តិសុខជាតិរបស់អាមេរិក។
ក្រុមហ៊ុន Huawei |
នាខែឧសភាកន្លងទៅ ដោយមានហេតុផលធានាសន្តិសុខជាតិ ក្រសួងពាណិជ្ជកម្មអាមេរិកបានដាក់ក្រុមហ៊ុន Huawei ចូលទៅក្នុង "បញ្ជីអង្គភាព" ។ ដូច្នោះហើយ រាល់ផ្នែកនិងគ្រឿងបន្លាស់បច្ចេកវិទ្យាខ្ពស់របស់អាមេរិក នឹងមិនត្រូវបានលក់ទៅឱ្យមុខសញ្ញាដែលស្ថិតនៅក្នុងបញ្ជីខាងលើ ដោយគ្មានអាជ្ញាប័ណ្ណពិសេសរបស់រដ្ឋាភិបាលឡើយ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសក្រសួងពាណិជ្ជកម្មអាមេរិក លោក Wilbur Ross បានលើកច្បាស់ថាក្រសួងពាណិជ្ជកម្មនឹងចេញអាជ្ញាប័ណ្ណក្នុងគរណីដោយគ្មានការគំរាមកំហែងដល់សន្តិសុខអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី Wilbur Ross ក៏បានអះអាងដែរថា ក្រុមហ៊ុន Huawei នឹងនៅតែស្ថិតនៅក្នុង "បញ្ជីអង្គភាព" ដែលមានន័យថាការប្រកាសនេះមិនផ្លាស់ប្តូរវិសាលភាពនៃផលិតផលដែលត្រូវការឲ្យមានអាជ្ញាប័ណ្ណ ក៏ដូចជាតម្រូវការយ៉ាងតឹងរឹងរបស់អាមេរិកផងដែរ៕