អាមេរិកលុបចោលបទហាមឃាត់លក់អាវុធចំពោះវៀតណាមជាកាយវិកាសកម្ម

អាមេរិកលុបចោលបទហាមឃាត់លក់អាវុធចំពោះវៀតណាមជាកាយវិកាសកម្ម - ảnh 1
ម លោក Nguyen Van Nen រដ្ឋមន្ត្រីនិងជាប្រធានខុទ្ធកាល័យរដ្ឋាភិបាលវៀតណាម

          (VOV)_នារសៀលថ្ងៃទី៣០ កញ្ញា នៅក្នុងសន្និសីទកាសែតប្រចាំខែកញ្ញា  របស់រដ្ឋាភិបាលវៀតណាម លោក Nguyen Van Nen រដ្ឋមន្ត្រីនិងជាប្រធានខុទ្ធកា
ល័យ រដ្ឋាភិបាលវៀតណាម  បាន​ឆ្លើយសំនួររបស់អ្នកយកព័ត៍មានចំពោះបណ្ដា
 ព័ត៍មានថា៖អាមេរិកមានកាយវិកាលុបចោលបទហាមឃាត់លក់អាវុធចំពោះវៀត
ណាម  ៖ ប្រសិនបើ អាមេរិកលុបចោលបទហាមឃាត់ នេះ  នឹងជាកាយវិកាសកម្ម
១ ក្នុងការប្រក្រតីទំនាក់ទំនងជាមួយវៀតណាម។ ក៏តាមលោក Nguyen Van Nen ដែរថា៖ វៀតណាមនិងអាមេរិកបានបង្កើតទំនាក់ ទំនង លើគ្រប់វិស័យ ដូច្នេះ  ការលុបចោលបទហាមឃាត់លក់អាវុធនេះ នឹងជាសកម្មភាព១ដែលបង្ហាញ
លើទំនុកទុកចិត្តគ្នាទៅវិញទៅមក ឆ្ពោះទៅការអភិវឌ្ឍន៍​ទំនាក់ទំនងលើគ្រប់ វិស័យរវាងប្រទេសទាំងពីរ ហើយប្រការនេះនឹងរួមចំណែក បង្កលក្ខណះងាយ ស្រួលជាងសំរាប់វៀតណាម ក្នុងការធានាសន្តិសុខជាតិ  ការពារប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ