អាមេរិកវាយតម្លៃចំពោះការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ដែល ដំណើរការយ៉ាងសកម្ម
(VOVWORLD) - ថ្លែងមតិទៅកាន់អ្នកយកព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បានវាយតម្លៃថាទោះបីជាលោកមិនបានពិភាក្សាផ្ទាល់ជាមួយភាគីអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែការចរចានេះគឺជាជំហានមួយដែលមានលក្ខណៈស្ថាបនាដ៏គួរឲ្យអបអរសាទរ និងមានផលប្រយោជន៍ផងដែរ។
ទិដ្ឋភាពទូទៅនៃសម័យចរចានេះ (រូបថត៖ AFP/TTXVN) |
នាថ្ងៃទី ៦ ខែមេសា សហរដ្ឋអាមេរិកបានវាយតម្លៃចំពោះការចរចាដំបូងជាមួយដៃគូ ស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់នៅរដ្ឋធានី Vienna (ប្រទេស អូទ្រីស) ដែលកំពុងប្រព្រឹត្តទៅយ៉ាងវិជ្ជមានក្នុងបរិបទដែលប្រធានាធិប តីអាមេរិក លោក ចូបៃដិន កំពុងឆ្ពោះទៅរកការនាំអាមេរិកវិលត្រ ឡប់ មកចូលរួមក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥។
ថ្លែងមតិទៅកាន់អ្នកយកព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បានវាយតម្លៃថាទោះបីជាលោកមិនបានពិភាក្សាផ្ទាល់ជាមួយភាគីអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែការចរចានេះគឺជាជំហានមួយដែលមានលក្ខណៈស្ថាបនាដ៏គួរឲ្យអបអរសាទរ និងមានផលប្រយោជន៍ផងដែរ។ អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ថាការពិភាក្សាដោយប្រយោលទាំងនេះ ត្រឹមតែជាជំហានដំបូងប៉ុណ្ណោះហើយទាំងអ៊ីរ៉ង់និងសហរដ្ឋ អាមេរិក ចាំបាច់ត្រូវបន្តអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលមានឈ្មោះថាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA)។ អាមេរិក នឹងមិនទទួលស្គាល់សំណើរពីភាគីអ៊ីរ៉ង់ស្តីពីការដែលទីក្រុងតេហេរ៉ង់ត្រឹមតែធ្វើសកម្មភាព បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបោះជំហានដំបូងរបស់ខ្លួនប៉ុណ្ណោះ៕