អាមេរិកវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស Nguyen Phu Trong

អាមេរិកវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស Nguyen Phu Trong  - ảnh 1
ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅវៀតណាម លោក Ted Ossius

          (VOV)_ប្រការនេះត្រូវបានឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅវៀតណាម ​លោក 
Ted Ossius អះអាងនៅក្នុងសន្និសីទកាសែត នាថ្ងៃទី២៨ កក្កដា ​ដើម្បី​ជូនដំណឹងអំពី
លទ្ធផលនៃដំណើរទស្សនកិច្ចនៅអាមេរិក របស់អគ្គលេខាបក្ស​កម្មុយនីស្ត វៀត
ណាម  លោក Nguyen Phu Trong នាពេលថ្មីៗនេះ។ ឯកអគ្គរដ្ឋ​ទូតលោក Ted Ossius
 បានអះអាងថា៖ ដំណើទស្សនកិច្ចលើកនេះ បានបង្ហាញ​នូវការទុកចិត្តគ្នាទៅវិញ
ទៅមកកាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ និងបើកចេញ ឱកាសសហប្រតិប
ត្តិការនាពេលអនាគត រវាងវៀតណាមននិងអាមេរិក។ 

          ឯកអគ្គរដ្ឋទូតលោក Ted Ossius ក៏បានអោយដឹងថា៖ បទថ្លែង​មតិរបស់​អគ្គ
លេខាបក្ស Nguyen Phu Trong នៅមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រ ​និង​អន្តរជាតិ
 ត្រូវបានសាធារណះមតិវាយតំលៃខ្ពស់ បើកចេញដំណាក់កាលថ្មី ក្នុង​ទំនាក់ទំនង
រវាងប្រទេសទាំងពីរ។ ក៏ក្នុងដំណើរទស្សនកិច្ចនេះដែរ ភាគីទាំងពីរបាន​ចុះហត្ថលេ
ខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនទៀតផង។

          ឯកអគ្គរដ្ឋទូតលោក Ted Ossius ក៏បានអោយដឹងថែមទៀតថា៖ ​បន្ទាប់ពីដំ
ណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់អគ្គលេខាបក្ស Nguyen Phu Trong នេះ រដ្ឋ
មន្ត្រីការបរទេសអាមេរិក លោក Jonh Kerry នឹងអញ្ជើញមកបំពេញ​ទស្សនកិច្ចនៅ
វៀតណាមនាខែសីហាខាងមុខនេះ ហើយចុងឆ្នាំ២០១៥នេះ ​ប្រធានាធិបតីអាមេរិក 
អាចនឹងមកបំពេញទស្សនកិច្ចនៅវៀតណាមទៀតផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ