អាមេរិកវាយរំលៃខ្ពស់គោលការណ៍ដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយច្បាប់អន្តរជាតិ
|
អាមេរិកវាយរំលៃខ្ពស់គោលការណ៍ដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយច្បាប់អន្តរជាតិ (Image: VNA) |
(VOVworld) – ថ្លែងមតិនៅមហាសន្និបាត អ.ស.ប. នាថ្ងៃទី ២៨ កញ្ញា
ប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រើប្រាស់ពាក្យខ្លាំង
ក្នុងពេល ផ្តោតទៅលើជំលោះអធិបតេយ្យភាពនៅសមុទ្រខាងកើតទាក់
ទិនដល់ចិននិង ប្រទេសមួយចំនួនក្នុងតំបន់។ លោក Obama បានលើក
ច្បាស់ថា៖ វ៉ាស៊ីនតោន យកចិត្តទុកដាក់ដល់ការរក្សាបណ្ដាគោលការ
ណ៍ជាសារវ័ន្តស្តីពីការធ្វើដំណើរ ធ្វើពាណិជ្ជកម្មសេរី ក៏ដូចជា ការដោះ
ស្រាយជំលោះដោយច្បាប់អន្តរជាតិគឺមិន មែនតាមរយៈអំពើហឹង្សា
ឡើយ។ ដោយហេតុនេះ អាមេរិកនឹងការពារបណ្ដាគោលការណ៍នេះ
ព្រមទាំងលើកទឹកចិត្តចិនរួមជាមួយភាគីទាក់ទិននានាដោះស្រាយ
ជំលោះដោយសន្តិវិធី។ រដ្ឋអំណាច Obama បានរិះគន់សកម្មភាពសាង
សង់ខុសច្បាប់នៅប្រជុំកោះ Truong Sa ដែលវ៉ាស៊ីនតោនចាត់ទុកថា៖
ចិននឹងប្រើប្រាស់សំណង់នេះសំរាប់គោលដៅយោធា។ សេចក្តីប្រកាស
ពោល ខាងលើរបស់លោក Obama ត្រូវបានលើកឡើង ៣ ថ្ងៃបន្ទាប់
ពីជំនួបរវាងប្រមុខរដ្ឋរបស់អាមេរិកនិងចិននៅសេតវិមាន នាថ្ងៃទី ២៥
កញ្ញា មក៕