អាមេរិកសង្ឃឹមថាទំនាក់ទំនងល្អជាងជាមួយរុស្ស៊ីក្នុងឆ្នាំ២០១៥

 អាមេរិកសង្ឃឹមថាទំនាក់ទំនងល្អជាងជាមួយរុស្ស៊ីក្នុងឆ្នាំ២០១៥ - ảnh 1
អ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក Marie Harf

(VOV)_អ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក Marie Harf នាថ្ងៃ​ទី១៥ មករា 
បានសម្ដែងក្តីសង្ឃឹមថា​៖ ទំនាក់ទំនងរុស្ស៊ី-អាមេរិក​ នឹងបានកែលំអរនាឆ្នាំ២០១៥។
 អ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក Marie Harf បានអះអាងថា៖ អាមេរិកនិង
 NATO មិនចង់ប្រឈមមុខ​ជាមួយរុស្ស៊ីទេ។ ប៉ុន្តែ ទំនាក់ទំនងរវាងភាគីទាំងពិរបាន
ចុះណុះទៅលើការបោះជំហាននានារបស់រុស្ស៊ី ក្នុងការដោះស្រាយវិបត្តិនៅអ៊ុយ
ក្រែន។ ទោះបីជាបានអះអាងថា៖​រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergey
Lavrov និងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក John Kerry មានការ​ផ្លាស់ប្តូរ
ពិភាក្សា​នៅខាងក្រៅសន្និសីទនានាលើពិភពលោកក្តី ​ប៉ុន្តែអ្នកនាំពាក្យនៃក្រសួង
ការបរទេសអាមេរិក បានអោយដឹងថា៖មិនទាន់មានផែនការទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី របស់ រដ្ឋមន្ត្រីការបរទេសអាមេ​រិកដូចនឹងបណ្ដាមធ្យោបាយផ្សព្វផ្សាយជូន
ដំណឹងនាពេលថ្មីៗនេះនៅឡើយ។ តាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ថា៖ ទំនាក់ទំនង
រវាងអាមេរិកនិងរុស្ស៊ីនឹងបានកែលំអរនាចុងឆ្នាំ២០១៥នេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ