អាមេរិកសំណើរធ្វើជាអាជ្ញាកណ្តាលកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអ៊ែលជាមួយ Hamas
|
ទាហានអ៊ីស្រាអ៊ែលនៅតំបន់ Gaza (រូបថតៈ THX/TTXVN) |
(VOVworld)-នាថ្ងៃទី១០កក្កដា ប្រធានាធិបតីអាមេរិកលោក Barack Obama បាន
មានការចរចារតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Benjamin
Netanyahu សំដៅសម្តែងគោលគំនិតរបស់វ៉ាស៊ីងតោន ធ្វើជាអាជ្ញា កណ្តាល
សម្រាប់កិច្ចព្រមព្រៀង១រវាងអ៊ីស្រាអ៊ែលនិងចលនា Hamas នៅតំបន់ Gaza។
ក្នុងជំនួបនេះ លោក Obama បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវមានការខំប្រឹង ប្រែងក្នុងការធានាឲ្យជីវិតឲ្យប្រជាជនស៊ីវិល ក៏ដូចជាស្តារស្ថិរភាពលើងវិញ។
ប៉ុន្តែ លោក Netanyahu បានប្រកាសថា នឹងមានដំណើរការដោយយោធាបន្ថែម
ទៀតក្នុងយុទ្ធនាការសព្វថ្ងៃ។ លោក Netanyahu ពន្យាល់ថា ការសម្រេចបាន
កិច្ចព្រមព្រៀង ឈប់បាញ់១នឹងជួយឲ្យ Hamas ត្រៀមអនុវត្តជំលោះជាបន្ត៕