អាមេរិកសន្យាជួយជប៉ុនក្នុងការពង្រឹងសមត្ថភាពការពារជាតិ

(VOVWORLD) -  ក្នុងអំឡុងកិច្ចពិភាក្សានៅសេតវិមាននាថ្ងៃទី  ១៣ ខែមករា  ប្រធានាធិបតីអាមេរិកលោក Joe Biden   បានប្រាប់នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ថា ទីក្រុងវ៉ាស៊ីនតោនរក្សាការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះទីក្រុងតូក្យូក្នុងការពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ក៏ដូចជាការសរសើរសមិទ្ធិផលនៃកំណែទម្រង់ការពារជាតិរបស់ជប៉ុន។

ដោយបានហៅទំនាក់ទំនងសម្ព័ន្ធភាពរវាងអាមេរិក និងជប៉ុនថាជា "ពេលវេលាដ៏គួរឱ្យចងចាំ" លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើង។

ចំណែកលោកនាយករដ្ឋមន្ត្រី Fumio Kishida បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកសម្រាប់ការរួមចំណែករបស់ខ្លួនចំពោះសន្តិសុខក្នុងតំបន់។ លោកនាយករដ្ឋមន្ត្រីក៏បាននិយាយដែរថា លោកទន្ទឹងរង់ចាំការផ្លាស់ប្តូរទស្សនៈដោយត្រង់ៗលើបញ្ហានេះ។

ក្រៅពីបញ្ហាសន្តិសុខ មេដឹកនាំអាមេរិក និងជប៉ុនក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការលើកកម្ពស់តំបន់មហាសមុទ្រឥញ្ឌា-ប៉ាស៊ីហ្វិកប្រកបដោយសេរីភាព និងបើកចំហ  ស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក តម្រូវការ ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាជាមួយប្រទេសចិន និងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ បន្ទាប់ពីជំនួបនេះ មេដឹកនាំទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរវាងប្រទេសទាំងពីរ និងការជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

(Vu Hop-Pham Huan/អ្នកយកព័ត៌មានវៀតណាមប្រចាំអាមេរិក)

 

ប្រតិកម្មទៅវិញ

ផ្សេងៗ