អាមេរិកសន្យាបំបាត់ចោលអាវុធគីមីទាំងអស់ទាន់ពេលវេលា
(VOVWORLD) - នាថ្ងៃទី២៨ កញ្ញា អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក វរសេនីយ៍ទោ Michelle L. Baldanza អះអាងថា ការដែលរុស្ស៊ីបំបាត់ចោលឃ្លាំង អាវុធគីមីទាំងស្រុងនៅប្រទេសនេះគឺរបត់សំខាន់មួយក្នុងការខំប្រឹងប្រែង រំសាយសព្វាវុធ។
(VOVworld) – នាថ្ងៃទី២៨ កញ្ញា អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក វរសេនីយ៍ទោ Michelle L. Baldanza អះអាងថា ការដែលរុស្ស៊ីបំបាត់ចោលឃ្លាំង អាវុធគីមីទាំងស្រុងនៅប្រទេសនេះគឺរបត់សំខាន់មួយក្នុងការខំប្រឹងប្រែង រំសាយសព្វាវុធ។ លោកស្រី Baldanza សង្កត់ធ្ងន់ថា អាមេរិកអបអរសាទររុស្ស៊ី ដែលបានសំរេចដំណើរការបំបាត់ចោលអាវុធគីមី។ នេះជារបត់សំខាន់មួយក្នុង ការខំប្រឹងប្រែងគ្រប់គ្រងនិងមិនផ្សព្វផ្សាយអាវុធរបស់សហគមន៍អន្តរជាតិ ឆ្ពោះ ទៅគោលដៅរួមគឺពិភពលោកមួយគ្មានអាវុធគីមី។ ចំពោះភាគីអាមេរិកវិញ លោកស្រី Baldanza អះអាងថា វ៉ាស៊ីនតោននឹងរក្សាការសន្យាស្ដីពីការបំបាត់ ចោលអាវុធគីមីដែលត្រូវបានប្រកាសតាំងពីមុនមក។ អាមេរិកគ្រោងនឹងសំរេច ការបំបាត់ចោលអាវុធគីមីនាពេលវេលាយឺតបំផុតគឺចុងឆ្នាំ២០២៣ខាងមុខ៕