អាមេរិកសម្តែងគោលបំណងបង្កើនទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មីនៃឥណ្ឌូណេស៊ី


អាមេរិកសម្តែងគោលបំណងបង្កើនទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មីនៃឥណ្ឌូណេស៊ី - ảnh 1
ប្រធានាធិបតីដែលទើបនឹងជាប់ឆ្នោតរបស់ឥណ្ឌូណេស៊ី លោក Joko Widodo (Image: VNA)

(VOVworld) – នាថ្ងៃទី ២៤ កក្កដា ប្រធានាធិបតីអាមេរិក លោក Barack Obama បានជូនពរប្រធានាធិបតីដែលទើបនឹងជាប់ឆ្នោតរបស់ឥណ្ឌូណេស៊ី លោក Joko
Widodo ព្រមទាំង សម្តែងគោលបំណងបង្កើនទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មី
នៃ​ប្រទេសនេះ។ ថ្លែងមតិក្នុងការចរចារតាមទូរស័ព្ទជាមួយលោក  Widodo
ប្រធានាធិបតី Obama បានសម្តែងការគាំទ្ររបស់អាមេរិកចំពោះលទ្ធផលនៃ
ការបោះឆ្នោតប្រធានា ធិបតី នាថ្ងៃទី ៩ កក្កដា កន្លងមក។  ថ្នាក់ដឹកនាំអាមេរិក
បានសង្កត់ធ្ងន់ទៅលើសារៈ សំខាន់របស់ឥណ្ឌូណេស៊ីក្នុងតំបន់ ហើយអះអាង
ជាថ្មីម្តងទៀតនូវគោលនយោបាយ តុល្យភាពរបស់អាមេរិកនៅអាស៊ី-ប៉ាស៊ីហ្វិក។ អ្នកប្រមុខវិមានសក៏បានលើកច្បាស់នូវតួនាទីសំខាន់នៃទំនាក់ទំនងដៃគូរលើ
គ្រប់វិស័យរវាងអាមេរិកនិងឥណ្ឌូណេស៊ីដែល ប្រទេសទាំង ២ បានចុះហត្ថលេខា
ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ីរបស់លោក Obama នាខែ វិច្ជិការ ឆ្នាំ
២០១០ កន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ