អាមេរិកស្វែងយល់ឱកាសនាំចេញទៅកាន់គុយបា


អាមេរិកស្វែងយល់ឱកាសនាំចេញទៅកាន់គុយបា - ảnh 1
អាមេរិកស្វែងយល់ឱកាសនាំចេញទៅកាន់គុយបា (Image: VNA)

(VOVworld) – ព្រឹទ្ធសមាជិការគណៈបក្សប្រជាធិបតេយ្យអាមេរិកចំនួន ២ នាក់និងជាតំណាងនៃបណ្ដារដ្ឋកសិកម្មខាងលិចភាគកណ្ដាលអាមេរិក
លោកស្រី Claire McCaskill និងលោកស្រី Amy Klobuchar បានចាប់ផ្តើម
ដំណើទស្សនកិច្ចនៅគុយបាក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ កុម្ភៈ។
ដំណើទស្សនកិច្ចលើកនេះ​ប្រព្រឹត្តទៅមួយថ្ងៃក្រោយពីរដ្ឋអំណាចរបស់
ប្រធានាធិបតីអាមេរិក លោក Barack Obama ប្រកាសបន្ធូស្រាលបទហាម
ឃាត់នាំចូលផលិតផលរបស់គុយបាចូលក្នុងអាមេរិក។ ថ្លែងមតិមុនដំណើ
ទស្សនកិច្ចនៅគុយបា ព្រឹទ្ឌសមាជិការ លោកស្រី  Clair McCaskil បានឲ្យ
ដឹងថា៖ គោលដៅនៃដំណើរទស្សនកិច្ចលើកនេះគឺសំដៅស្វែងយល់មុខទំនិញ
កសិផលមានសក្តានុភាពដែល ប្រជាកសិករនៅរដ្ឋ Missouri​ អាចនាំចេញ
ទៅទីផ្សារគុយបា។ តាមគំរោង ព្រឹទ្ធសមាជិការចំនួន ២ រូបនេះបានជួប
សន្ទនាជាមួយបណ្ដាអ្នកការទូត អ្នកម្ចាស់អង្គភាពអាជីវកម្មគុយបារដើម្បី
ពិភាក្សាអំពីឱកាសសហប្រតិបត្តិការធ្វើអាជីវកម្ម ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ