អាមេរិកស្វែងរកវិធីដើម្បីរំលាយភាពជាប់គាំងជាមួយស.ប.ប កូរ៉េ

(VOVWORLD) - នាថ្ងៃទី ១៥ ខែធ្នូ បេសកជនពិសេសអាមេរិកទទួលបន្ទុកបញ្ហា ស.ប.ប កូរ៉េ លោក Stephen Biegun បានអញ្ជើញមកដល់ប្រទេសកូរ៉េខាងត្បូង ក្នុងបរិបទ  ដែលទីក្រុងព្យុងយ៉ាងកំពុងបង្កើនការដាក់សម្ពាធលើទីក្រុងវ៉ាស៊ីនតោនដែលទាមទារឲ្យធ្វើសម្បទានសំដៅជួយសង្គ្រោះកិច្ចចរចាស្តីពីការលប់បំបាត់ចោលនុយក្លេអ៊ែរ ដែលកំពុងជាប់គាំង មុនកាលផុតកំណត់នៅដំណាច់ឆ្នាំនេះ។
អាមេរិកស្វែងរកវិធីដើម្បីរំលាយភាពជាប់គាំងជាមួយស.ប.ប កូរ៉េ - ảnh 1 បេសកជនពិសេសអាមេរិកទទួលបន្ទុកបញ្ហា ស.ប.ប កូរ៉េ លោក Stephen Biegun (រូបថត៖ AFP/TTXVN)

លោក Stephen Biegun មិនបានធ្វើអត្ថាធិប្បាយអ្វីណាមួយ នៅពេលដែលលោកបានមកដល់អាកាសយានដ្ឋាន Incheon នៅជិតក្បែរទីក្រុងសេអ៊ូល។ យោងតាមផែនការ លោក Stephen Biegun នឹងជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងលោក Lee Do-hoon ដើម្បីពិភាក្សាគ្នាអំពីវិធីក្នុងការរក្សាកម្លាំងចលករសំដៅជំរុញការធ្វើសន្ទនាជាមួយទីក្រុងព្យុងយ៉ាង ព្រមទាំងសម្រេចឲ្យបាននូវវឌ្ឍនភាព ក្នុងកិច្ចខិតខំប្រឹងប្រែងរួមស្តីពីការរំលាយនុយក្លេអ៊ែ និងជម្រុញសន្តិភាពជាយូរអង្វែងនៅលើឧបទ្វីបកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ