អាមេរិកហូតពន្ធ០%ចំពោះបំពង់ដែកថែបផ្សាcacbonរបស់វៀតណាម
|
បំពង់ដេកថែបផ្សាcacbonរបស់វៀតណាម
(រូបថតៈ Internet) |
(VOV)-ក្រសួងពាណិជ្ជកម្មអាមេរិកទើបនឹងប្រកាសសេចក្តីសម្រេចចុងក្រោយ ក្នុងការស៊ើបអង្កេតការប្រឆំាងជំនួយឧបត្ថម្ភចចំពោះមុខទំនិញបំពង់ដែកថែប ដែលនាំចូលពីវៀតណាម។ តាមនោះ នឹងឲ្យទូទាត់បណ្តាខ្ទង់ហូតពន្ធប្រឆំាង
ជំនួយឧបត្ថម្ភចំពោះមុខទំនិញបំពង់ដែកថែបផ្សារCacbonរបស់វៀតណាមត្រូវ
បាននាំចូលអាមេរិកដោយមានពន្ធ០%។ ក្រសួងពាណិជ្ជកម្មអាមេរិកអះអាងថា
គ្មានអង្គភាពអាជីវកម្មណាក្នុងចំណោមចុងចោទទាំងពីរគឺ SeAH Steel VINA
និង ក្រុមហ៊ុនកែច្នៃគ្រឿងម៉ាស៊ីន Hong Nguyen (Hai Phong) ទទួលបានខ្ទង់
ជំនួយឧបត្ថម្ភពីរដ្ឋាភិបាល តាមរយៈបណ្តាកម្មវិធីដោយដើមចោទបានចោទ
ប្រកាន់។ ក្រសួងពាណិជ្ជកម្មអាមេរិកបានលុបចោលកម្មវិធីចំនួន១៧/១៧
និងគោល នយោបាយត្រូវបានចោទប្រកាន់ថាជួយឧបត្ថម្ភ ដោយហេតុនេះ
នឹងបញ្ឈប់រឿងក្តីស៊ើបអង្កេតប្រឆំាងការជួយឧបត្ថម្ភចំពោះបំពង់ដេកថែបផ្សារ
Cacbonរបស់វៀតណាមជាផ្លូវការ៕