អាមេរិកអង្គការសហប្រជាជាតិស្វាគមន៍ការដែលនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់មិនឈរឈ្មោះបោះឆ្នោតជាថ្មីម្ដងទៀត

អាមេរិកអង្គការសហប្រជាជាតិស្វាគមន៍ការដែលនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់មិនឈរឈ្មោះបោះឆ្នោតជាថ្មីម្ដងទៀត - ảnh 1
នាយករដ្ឋមន្ត្រីជិតផុតអាណាត្តិ Nuri al Maliki (Press-TV)

        Vovworld-អង្គការសហប្រជាជាតិនិងអាមេរិកនាថ្ងៃទី១៥សីហាបានអបអរ
សាទសេចក្តីសំរេចចិត្តមិនឈរឈ្មោះបោះឆ្នោតអាណាត្តិទី៣របស់នាយករដ្ឋមន្ត្រី
ជិតផុតអាណាត្តិ Nuri al Maliki ហើយចាត់ទុកនេះជាសេចក្តីសំរេចចិត្តជាលក្ខណៈ
របត់សំដៅបង្កភាព​ងាយស្រួលឲ្យដំណើរការបង្កើតរដ្ឋាភិបាលថ្មីនៅប្រទេសមជ្ឈឹម
បូព៌ានេះ។ ក្នុង​សេចក្តីប្រកាសរបស់ខ្លួនទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកស្រី
Susan Rice បាន​សង្កត់ធ្ងន់ថា វ៉ាស៊ីងតោនស្វាគមន៍សេចក្តីសំរេចចិត្តនេះរបស់លោក
Maliki ដើម្បីគាំទ្រចាត់តាំងជានាយករដ្ឋមន្ត្រីដោយលោក Haidar al Abadi ក្នុងបង្កើត​រដ្ឋាភិបាលថ្មីតាមរដ្ឋធម្មនុញ្ញ។

        មុននោះថ្លែងមតិលើទូរទស្សន៍ជាតិបន្ទាប់ពីជំនួបសន្ទនាជាមួយលោក Abadi
នាយករដ្ឋមន្ត្រី Maliki បានប្រកាសថា នឹងមិនឈរឈ្មោះបោះឆ្នោត​អាណាត្តិ​ទី៣
សំដៅបង្ហាញការគាំទ្រជាមួយលោក Abadi និងមិនចង់ក្លាយ​ទៅ​ជា​មូលហេតុបង្ហូ
ឈាមនៅអ៊ីរ៉ាក់ទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ