អាមេរិកអាចជួបគ្នាជាមួយមជ្ឈដ្ឋានមន្ត្រី ស.ប.ប.ក. នៅកូរ៉េខាងត្បូង
(VOVWORLD) - នាថ្ងៃទី ៥ កុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានឲ្យដឹងថា៖ អនុប្រធានាធិបីអាមេរិក លោក Mike Pence និងបណ្ដាមន្ត្រី ផ្សេងៗទៀតរបស់អាមេរិកអាចជួបធ្វើការជាមួយមជ្ឈដ្ឋានមន្ត្រីនៃកូរ៉េខាងជើង នាសប្តាហ៍ខាងមុខនៅកូរ៉េខាងត្បូងក្នុងឱកាសចូលរួមកីឡា Olympic Peongchang ២០១៨។
អាមេរិកមិនអាចជួបគ្នាជាមួយមជ្ឈដ្ឋានមន្ត្រី ស.ប.ប.ក. នៅកូរ៉េខាងត្បូង |
(VOVworld) – នាថ្ងៃទី ៥ កុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានឲ្យដឹងថា៖ អនុប្រធានាធិបីអាមេរិក លោក Mike Pence និងបណ្ដាមន្ត្រី ផ្សេងៗទៀតរបស់អាមេរិកអាចជួបធ្វើការជាមួយមជ្ឈដ្ឋានមន្ត្រីនៃកូរ៉េខាងជើង នាសប្តាហ៍ខាងមុខនៅកូរ៉េខាងត្បូងក្នុងឱកាសចូលរួមកីឡា Olympic Peongchang ២០១៨។ តាមផែនការ អនុប្រធានាធិបតីអាមេរិក លោក Mike Pence នឹងដឹកនាំគណៈប្រតិភូអាមេរិកចូលរួមពិធីបើកកីឡា Olympic Peongchang រដូវរងារនិងព្រឹត្តតិការណ៍ទាក់ទិននានានៅទីនេះ។ វ៉ាស៊ីនតោន បានប្រកាសថា៖ នឹងមិនរកវិធីចាប់ផ្តើមជំនួបជាមួយ ស.ប.ប.ក. ដែលចូលរួម កីឡា Olympic Peongchang ទេ។ ប៉ុន្ត អាមេរិកមានគោលបំណងចរចាជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un សំដៅបញ្ចុះបញ្ចូលប្រទេសនេះលុបចោលកម្មវិធីនុយក្លេអ៊ែរ៕