អាមេរិកអាចពន្យាពេល៥ឆ្នាំបន្ថែមទៀតចំពោះសន្ធិសញ្ញា START ថ្មីជាមួយរុស្ស៊ី
(VOVWORLD) - សន្ធិសញ្ញានេះបានដាក់កំហិតលើការដាក់ពង្រាយ ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរមិនលើស ១៥៥០ គ្រាប់ដោយរៀងៗខ្លួនរវាង ប្រទេសទាំងពីរ ក៏ដូចជាចំនួនកាំជ្រួចមីស៊ីលបាញ់បង្ហោះចេញពីដីគោក និងនាវាមុជទឹក និងចំនួនយន្តហោះទម្លាក់គ្រាប់បែកដែលត្រូវបានបំពាក់ កាំជ្រួចមីស៊ីលប្រភេទនេះផងដែរ។
យោងតាមប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា រដ្ឋអំណាច ប្រធានា ធិបតីថ្មីអាមេរិកលោក Joe Biden កំពុងស្វែងរកវិធីពន្យាពេល៥ឆ្នាំបន្ថែម ទៀតចំពោះសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) ជាមួយរុស្ស៊ី។
អ្នកតាក់តែងច្បាប់អាមេរិកបានទទួលដំណឹងពីចេតនានេះរបស់លោកប្រធានាធិបតី Biden រួចហើយ ក៏ប៉ុន្តែ ការសម្រេចចិត្តមួយនឹងត្រូវធ្វើឡើង យ៉ាងឆាប់ៗនេះ ដោយសារសន្ធិសញ្ញាពោលខាងលើនឹងផុតសុពលភាព នៅថ្ងៃទី៥កុម្ភៈខាងមុខ។ សន្ធិសញ្ញានេះបានដាក់កំហិតលើការដាក់ពង្រាយ ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរមិនលើស ១៥៥០ គ្រាប់ដោយរៀងៗខ្លួនរវាង ប្រទេសទាំងពីរ ក៏ដូចជាចំនួនកាំជ្រួចមីស៊ីលបាញ់បង្ហោះចេញពីដីគោក និងនាវាមុជទឹក និងចំនួនយន្តហោះទម្លាក់គ្រាប់បែកដែលត្រូវបានបំពាក់ កាំជ្រួចមីស៊ីលប្រភេទនេះផងដែរ។
បណ្ដាអ្នកជំនាញព្រួយបារម្ភថា ការដែលសន្ធិសញ្ញានេះផុតសុពល ភាពអាចនាំទៅស្ថានភាពបាត់បង់ការគ្រប់គ្រងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ សូម្បីតែការ ប្រណាំងប្រដាប់អាវុធថ្មីក៏អាចកើតមានឡើងផងដែរ៕