អាមេរិក៖អត្រាគាំទ្រប្រធានាធិបតី Obama ឈានដល់កំរិតខ្ពស់បំផុតក្នុងអាណត្តិទី២

អាមេរិក៖អត្រាគាំទ្រប្រធានាធិបតី Obama ឈានដល់កំរិតខ្ពស់បំផុតក្នុងអាណត្តិទី២ - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama (រូបថត៖The Journal)

(VOVworld) - តាមលទ្ធផលស្ទង់មតិថ្មីបំផុតដែលបានអនុវត្តន៍ដោយ
CNN/ORC ថា អត្រាគាំទ្រប្រធានាធិបតីលោក Barack Obama នាបច្ចុប្បន្នកំពុងស្ថិត
នៅ កំរិតខ្ពស់បំផុតគិតតាំងពីពេលលោកត្រៀមរៀបចំឈានចូលអាណត្តិទី២កាល
ពីឆ្នាំ២០១៣។តាមលទ្ធផលពោលខាងលើ អត្រាគាំទ្រប្រធានាធិបតីលោក Obama
គឺ៥០%ហើយបន្ទាប់ពីមហាសន្និបាតទូទាំងប្រទេសរបស់គណៈបក្សសាធារណៈរដ្ឋ
 គឺបានកើនឡើង៥៤% ក្រោយពីពេលគណៈបក្សប្រជាធិបតេយ្យរបស់លោករៀបចំ
ប្រកបដោយជោគជ័យមហាសន្និបាតទូទាំងប្រទេសកាលពីចុងខែកក្កដាកន្លងទៅ។
នេះជាកំរិតគាំទ្រខ្ពស់បំផុតក្នុងអំឡុងអាណត្តិទី២ របស់លោក Obama។
មជ្ឈដ្ឋានអ្នកសង្កេតការណ៍ចាត់ទុកថា ការដែលអត្រាគាំទ្រប្រធានាធិបតី
លោក Obama បានកើនឡើង ក៏ដូចជាការដែលលោករូបនេះប្រឆាំងជំទាស់យ៉ាង
ដាច់ខាតបេក្ខជនប្រធានាធិបតីនៃគណៈបក្សសាធារណៈរដ្ឋលោក Donald Trump
អាចនាំមកនូវឧត្តមភាពសំរាប់បេក្ខជនប្រធានាធិបតីនៃគណៈបក្សប្រជាធិបតេយ្យ
លោកស្រី Hillary Clinton ក្នុងការប្រណាំងប្រជែងក្លាយទៅជាម្ចាស់ទី៤៥នៃសេត
 វិមាននាខែវិច្ចិកាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ