អាមេរិកអនុម័តលើ​កិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសជាមួយអ៊ីរ៉ង់

(VOVWORLD) - រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃទី ១១ ខែកញ្ញា បានអនុម័តលើកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសជាមួយអ៊ីរ៉ង់។ 
អាមេរិកអនុម័តលើ​កិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសជាមួយអ៊ីរ៉ង់ - ảnh 1រូបភាព៖ IRNA/TTXVN

នៅក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកបានយល់ព្រមដោះលែងអ្នកទោសអ៊ីរ៉ង់ចំនួន៥នាក់ ហើយអ៊ីរ៉ង់ក៏នឹងដោះលែងពលរដ្ឋអាមេរិក ៥នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសនេះអស់រយៈពេលជាច្រើនឆ្នាំផងដែរ។ លើសពីនេះ អាមេរិកក៏បានអនុញ្ញាតឲ្យធនាគារអន្តរជាតិ ផ្ទេរប្រាក់ចំនួន ៦ពាន់លានដុល្លារអាមេរិករបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កក់ ពីកូរ៉េខាងត្បូងទៅកាន់ប្រទេសកាតាដោយគ្មានទណ្ឌកម្មពីសហរដ្ឋអាមេរិកឡើយ។ អត្តសញ្ញាណអ្នកទោសមកពីប្រទេសទាំងពីរមិនទាន់ត្រូវបានប្រកាសនៅឡើយទេ ហើយគេរំពឹងថានឹងត្រូវបានដោះលែងនៅសប្តាហ៍ក្រោយ។

កិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រូវបានចាត់ទុកថាជាជំហានលោតផ្លោះមួយ ហើយជាលទ្ធផលនៃកិច្ចចរចាសម្ងាត់រយៈពេលពីរឆ្នាំតាមរយៈប្រទេសអូម៉ង់ ដែលជាអ្នកសម្រុះសម្រួលប្រពៃណីរវាងភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ