អាមេរិកអបអរសាទរការដែលចិនបានដក់ស្ថានីយខួង Haiyan Shiyou ៩៨១
|
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Jen Psaki |
(VOV)_ថ្លែងមតិនៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី១៧ កក្កដា (តាមម៉ោង
វៀត ណាម) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Jen Psaki បានប្រកាសថា៖
“ អាមេរិកអបអរសាទរការដែលចិនបានដក់ស្ថានីយខួងនៅទីកន្លែងជិតប្រ
ជុំកោះ Hoang Sa ទៅដល់តំបន់ជិតកោះ Hainan ។ ករណីទាក់ទិនដល់ស្ថានីយខួង
នេះ បានសង្កត់ធ្ងន់ទៅលើការចាំបាច់របស់ច្បាប់អន្តរជាតិ ដើម្បីទទួលបានការ យល់ដឹងរួមសំរាប់កាយវិការ និងរបៀបប្រតិបត្តិការរបស់ភាគីនានាទាមទារអំពី អធិបតេយ្យភាពនៅក្នុងតំបន់។”
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានសង្កត់ធ្ងន់ថា៖ អាមេរិកគាំទ្របណ្ដាភាគីជាប់ពាក់ព័ន្ធ ស្ម័គ្រចិត្តបញ្ឈប់រាល់សកម្មភាពដោយឯកតោភាគីនិង
មានចរិតលក្ខណះបង្ករឿងហេតុ ដើម្បីជំរុញការអនុវត្តសេចក្ដីថ្លែងការណ៍រួម
ស្ដីពីប្រតិបត្តិការរបស់ភាគីនានានៅសមុទ្រខាងកើត នាឆ្នាំ ២០០២ រវាងចិននិង
អាស៊ាន។
ស្ដីពីទស្សនះរបស់អាមេរិក ចំពោះការដែលចិនបានប្រកាសថានឹងបន្តបណ្ដាសកម្មភាពរុករកនៅក្នុងតំបន់ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាន
អះអាងថា៖ អាមេរិកមានផលប្រយោជន៍ជាតិក្នុងការរក្សារសន្តិភាព និងស្ថិរភាព
គោរពច្បាប់អន្តរជាតិ សកម្មភាពពាណិជ្ជកម្មស្របច្បាប់ដោយមិនត្រូវរារាំង
សេរីភាព នាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត៕