អាមេរិកអំពាវនាវចិនបំភ្លឺរាល់ការទាំមទារអំពីអធិបតេយ្យភាពនៅលើសមុទ្រខាងកើត
(VOV)_នៅកិច្ចប្រជុំឆ្លើយដោះសារ នាថ្ងៃទី ៦ កុម្ភៈ (តាមម៉ោងហាណូយ) ចំពោះ អនុគណកម្មការអាស៊ី-ប៉ាស៊ីហ្វីក នៃគណកម្មាធិការកិច្ចការបរទេសរដ្ឋសភាជាន់ទាប អាមេរិក ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបុន្ទុកបណ្ដាបញ្ហាអាស៊ីខាងកើតនិ ងប៉ាស៊ីហ្វីក លោក Daniel Russel បានលើកច្បាស់ថា៖ អាមេរិកបានអំពាវនាវចិនជាថ្មី
ប្តងទៀត ត្រូវបំ ភ្លឺអោយបានច្បាស់លាស់និងកែសម្រួលរាល់ការទាមទារអំពីអធិបតេយ្យ
ភាព របស់ប្រទេសនេះនៅសមុទ្រខាងកើត។ ទន្ទឹមនឹងនោះក៏ដាស់តឿនអោយស្វែង
រកដំណោះ ស្រាយសន្តិភាពសំរាប់ទីកន្លែងក្តៅគោគុកដែលមានហានិភ័យខ្ពស់នៅទ្វីប
អាស៊ី។
|
លោក Daniel Russel (http://petrotimes.vn/) |
ថ្លែងមតិនៅទីនេះ លោក Daniel Russel បានអោយដឹងថា៖
“ ការដែលចិនមិនបំភ្លឺរាល់ការទាមទាររបស់គេនៅសមុទ្រខាងកើត បានបង្កឡើង ស្ថានភាពអស្ថិរភាព និងគ្មានសន្តិសុខក្នុងតំបន់។ វាបានកាត់បន្ថយរាល់ការស្រុះចិត្តគំ
និតអំពី ដំណោះស្រាយនានា ឬការព្រមព្រៀងអភិវឌ្ឍន៍រួមប្រកបដោយសមភាពរវាង ភាគីនានាទាមទាអំពីអធិបតេយ្យភាព។”
លោក Daniel Russel បានអះអាងថា៖ ការទាមទារនារបស់ចិនអំពីសិទ្ធិនាវាចរណ៍ ដែលមិនផ្អែកទៅលើលក្ខណះដីធ្លីនានាដែលត្រូវបានប្រកាសសុទ្ធតែមិនសមស្រប ជាមួយច្បាប់អន្តរជាតិទេ។ និងលោក Daniel Russel ក៏បានអះអាងជាថ្មីម្ដងទៀតថា៖អាមេរិកមិនទទួលស្គាល់ និងមិនទទួលយកព្រមចំពោះសេចក្ដីប្រកាសអំពីការបង្កើត
តំបន់ ការពារដែនអាកាសរបស់ចិនទេ៕