អាមេរិកអំពាវនាវធូស្រាលភាពតានតឹងក្នុងនាក់ទំនង ជប៉ុន និងចិន។

                       

អាមេរិកអំពាវនាវធូស្រាលភាពតានតឹងក្នុងនាក់ទំនង ជប៉ុន និងចិន។  - ảnh 1
រូបថតInternet

TTX-ក្នុងក្របខ័ណដំណើរទស្សនកិច្ចជប៉ុនក្នុងរយះពេល២ថ្ងៃនាថ្ងៃទី១៧
កញ្ញា រដ្ឋមន្រ្តីការពារជាតិអាមេរិកលោកLeon Panettaបានមានការចរចារ
ជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន​លោក​Koichiro Gembaនិងឯកភាពថា​ភាគីទាំង២គប្បីសហប្រតិបត្តិការជាមួយគ្នា ដើម្បីកុំឲ្យមានភាពតានតឹង
ខ្លំាងបន្ថែម ទៀតក្នុងជម្លោះដែនកោះរវាងប្រទេស ជប៉ុននិងចិន។លោក
Gembaបានអោយដឹងថា៖ជប៉ុននិងចិនត្រូវបង្កើនការផ្លាស់ប្តូរព័ត៏មាន
​និងមិនទុកឲ្យ ភាពតានតឹងកើនឡើងតទៅទៀត។ ក្នុងឱកាសនេះដែរ
រដ្ឋមន្រ្តីទាំង២រូបនៅផ្លាស់ប្តូរយោបល់អំពីបញ្ហាជាច្រើនក្នុងទំនាក់ទំនង
រវាងជប៉ុនជាមួយចិននាពេលថ្មីៗនេះនិងបញ្ហាពង្រឹងកិច្ចសហប្រតិបត្តិការ
ការពារជាតិអាមេរិកនិងជប៉ុនទៀតផង។បន្ទាប់ដំណើរទស្សនកិច្ចនៅជប៉ុន
លោកLeon Panettaនឹង​ទៅកាន់ចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ