អាមេរិកអំពាវនាវបង្កើនការប្រយុទ្ធប្រឆាំងនឹង IS

អាមេរិកអំពាវនាវបង្កើនការប្រយុទ្ធប្រឆាំងនឹង IS - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama (រូបថត៖AFP/TTXVN)

(VOVworld) - ប្រធានាធិបតីអាមេរិកលោក Barack Obama នាថ្ងៃទី១៤ ធ្នូ បានអះ
អាងជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្តកំទេចអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) តាម
រយៈការអំពាវនាវឲ្យបង្កើនល្បឿនប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មនេះ ព្រមទាំង
ដាស់តឿនឲ្យសម្ព័ន្ធមិត្តនានាបង្កើនការរួមវិភាគទានខាងយោធា។ថ្លែងមតិនៅ
សន្និសីទកាសែតនៅវិមានបញ្ចកោន លោក Obama បានឲ្យដឹងថា នឹងបញ្ជូនរដ្ឋ
មន្រ្តី ក្រសួងការពារជាតិលោក Ashton Carter ទៅកាន់មជ្ឈឹមបូព៌ាដើម្បីស្វែងរកថែម
ទៀតនូវប្រភពជំនួយឧបត្ថម្ភយោធាពីដៃគូនិងសម្ព័ន្ធមិត្តនានារបស់អាមេរិកក្នុង
ការប្រយុទ្ធប្រឆាំងនឹង IS។លោកបានទទួលស្គាល់ថា ការប្រយុទ្ធប្រឆាំងនឹងលិទ្ធិ
ភេរវកម្មនិយាយរួមនិងអង្គការ IS និយាយដោយឡែកនឹងបន្តជួបការលំបាក ប៉ុន្តែ
សង្កត់ធ្ងន់ថា សម្ព័ន្ធភាពទ័ពត្រូវបង្កើនល្បឿនថែមទៀតនូវការរីកចំរើនដែលទទួល
បាន ក្នុងការប្រយុទ្ធនេះ។ទន្ទឹមនឹងនោះ សម្ព័ន្ធភាពទ័ពដឹកនាំដោយអាមេរិកក៏
កំពុងខំ ប្រឹងប្រែងបំផ្លាញប្រភពហិរញ្ញវត្ថុរបស់អង្គការភេរវកម្មនេះដោយការវាយ
ប្រហារនិងកំទេចរថយន្តដឹកជញ្ជូនប្រេងនិងរោងចក្រចម្រាញ់ប្រេងរបស់ IS៕

ប្រតិកម្មទៅវិញ

ផ្សេងៗ