អាមេរិកអំពាវនាវឲ្យចិនជៀសវាងការបង្កឡើងភាពតានតឹងនៅសមុទ្រខាងកើត

អាមេរិកអំពាវនាវឲ្យចិនជៀសវាងការបង្កឡើងភាពតានតឹងនៅសមុទ្រខាងកើត - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama (រូបថត៖AP)

(VOVworld) - នាថ្ងៃទី២ កញ្ញា ប្រធានាធិបតីអាមេរិកលោក Barack Obama បាន
អំពាវនាវឲ្យចិនក្លាយទៅជាមហាអំណាចមួយដែលមានការទទួលខុសត្រូវហើយ
ជៀសវាងសកម្មភាពបង្ហាញកម្លាំងដែលធ្វើឲ្យភាពតានតឹងកើនឡើងនៅសមុទ្រ
ខាងកើត។គោលជំហរនេះត្រូវបានលោក Obama នាំចេញនៅពេលឆ្លើយសម្ភាសន៍
កាណាល់រទស្សន៍ CNN មុននឹងទៅកាន់ប្រទេសចិនចូលរួមសន្និសីទកំពូលក្រុម
ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងកំពុងរីកចម្រើន (G២០)។លោក Obama លើកច្បាស់ថា
 ចិនបានចុះហត្ថលេខាលើអនុសញ្ញាអន្តរជាតិស្ដីអំពីច្បាប់សមុទ្រ ដោយហេតុនេះ
 ចិនត្រូវគោរពច្បាប់អន្តរជាតិស្ដីអំពីបញ្ហានៅសមុទ្រ។ទន្ទឹមនឹង នោះ លោក
Obama បានឲ្យដឹងដែរថា វ៉ាស៊ីនតោននឹងមានសកម្មភាពដ៏រឹងមាំ ប្រសិនបើឃើញ
ការរំលោភបំពានច្បាប់និងស្តង់ដារអន្តរជាតិណាមួយក៏ដោយនៅ សមុទ្រខាងកើត
ក៏ដូចជាក្នុងគោលនយោបាយសេដ្ឋកិច្ចដែលគ្រាន់តែយកចិត្ត ទុកដាក់ដល់ផល
ប្រយោជន៍ជាតិ ហើយបង្កឡើងការខូចខាតទៅលើប្រទេស ផ្សេងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ