អាមេរិកអំពាវនាវឲ្យបណ្ដាសម្ព័ន្ធមិត្តអឺរ៉ុបរួមដៃសហការប្រយុទ្ធប្រឆាំងនឹង IS


អាមេរិកអំពាវនាវឲ្យបណ្ដាសម្ព័ន្ធមិត្តអឺរ៉ុបរួមដៃសហការប្រយុទ្ធប្រឆាំងនឹង IS - ảnh 1
អាមេរិកអំពាវនាវឲ្យបណ្ដាសម្ព័ន្ធមិត្តអឺរ៉ុបរួមដៃសហការប្រយុទ្ធប្រឆាំងនឹង IS (Image: VNA)

(VOVworld) – ប្រធានក្រុមប្រឹក្សាអគ្គសេនាធិការកងទ័ពចម្រុះអាមេរិក
ឧត្តមសេនីយ៍ Martin Dempsey បានអំពាវនាវឲ្យបណ្ដាសម្ព័ន្ធមិត្តអឺរ៉ុបរួម
ដៃសហការប្រយុទ្ធប្រឆាំង នឹងក្រុមប្រដាប់អាវុធ “រដ្ឋឥស្លាម” ស្វ័យប្រកាស
(IS)។ វរសេនីយ៍ឯក Thomas អ្នកនាំពាក្យនៃប្រធានក្រុមប្រឹក្សាអគ្គសេនាធិការ
កងទ័ពចំរុះអាមេរិកបានឲ្យដឹងថា៖ ឧត្តមសេនីយ៍ Martin Dempsey និងបណ្ដា
មេបញ្ជាការយោធាអាមេរិកសុទ្ធតែមាន ទស្សនៈរួមថា៖ ជនប្រដាប់អាវុធជ្រុល
និយម  IS នឹងក្លាយទៅជាការគំរាមកំហែងជា ផ្ទាល់ចំពោះអាមេរិកនិងបណ្ដា
ប្រទេសអឺរ៉ុប ហើយការបង្កើត “សម្ព័ន្ធភាពអន្តរជាតិ រួមមានដៃគូអឺរ៉ុបនិងតំបន់
មជ្ឈឹមបូព៌ារ” ក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹង IS គឺចាំបាច់ ។ នាបច្ចុប្បន្ន បណ្ដាមេបញ្ជាការយោធាអាមេរិកកំពុងរៀបចំផែនការដើម្បីប្រយុទ្ធ ប្រឆាំងនឹងក្រុមពួគឧទ្ទាមឥស្លាមនេះនៅអ៊ីរ៉ាក់និងស៊ីរី។ ក្នុងពេលនោះ ថ្លែងមតិ
ចំពោះ មុខមជ្ឈដ្ឋានអ្នកសារព័ត៌មាន នាថ្ងៃដ៏ដែល អ្នកនាំពាក្យវិមានស លោក
Josh Earnest បានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិក លោក Barack Obama មិន
ទាន់នាំចេញសេចក្តី សម្រេចអំពីការធ្វើអន្តរាគមយោធានៅស៊ីរីដែឬទេ។ ប៉ុន្តែ អាមេរិកនឹងប្រើប្រាស់រាល់វិធានការយោធានៅស៊ីរីក្នុងករណីត្រូវធានាប្រជាព
លរដ្ឋអាមេរិកដោយមិនប្រកាសមុន ជាមួយរដ្ឋអំណាច Damascus ទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ