អាមេរិកអំពាវនាវឲ្យមានតម្លាភាពសកម្មភាពនៅដំបន់ជំលោះនៅសមុទ្រខាងកើត
Vovworld-សកម្មភាពសាងសង់ដោយទ្រង់ទ្រាយធំនៅដំបន់ជំលោះលើសមុទ្រ
ខាងកើតអាចធ្វើឲ្យស្ថានភាពនៅទីនេះស្មុគស្មាញថែមទៀតនិងបង្កើនភាពតានតឹង។
នោះជាសេចក្តីប្រកាសរបស់ដំណាងក្រសួងការបរទេសអាមេរិកក្នុងពេលផ្តោតទៅ
លើការដែលចិនសាងសង់កោះថ្មីនៅប្រជុំកោះ Truong Sa។
|
អាមេរិកអំពាវនាវឲ្យមានតម្លាភាពសកម្មភាពនៅដំបន់ជំលោះនៅសមុទ្រខាងកើត |
ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២៥វិច្ឆិកា(តាមម៉ោងវៀតណាម) លោក Jeff
Rathke នាយកការិយាល័យសារព័ត៌មានក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា
សេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើតបានលើក
ច្បាស់រាល់ការកំណត់ភាគីទាក់ទិននានាត្រូវគោរពចំពោះសកម្មភាពនៅដំបន់នេះ។
“តាមទស្សនរបស់យើងខ្ញុំ សកម្មភាពសាងសង់ដោយទ្រង់ទ្រាយធំឬជំហានធំៗ
សំដៅយោធាឬបើកទូលាយសកម្មភាពអនុវត្តច្បាប់នៅបណ្ដាដំបន់ដូចជាបើក
ទូលាយទ្រង់ទ្រាយកោះថ្មដូច្នេះនឹងធ្វើឲ្យស្ថានភាពស្មុគស្មាញថែមទៀតនិងបង្កើន
ភាពតានតឹង។ យើងខ្ញុំជឿជាក់ថា សេចក្តីថ្លែងការណ៍មួយរបស់ភាគីទាក់ទិននានា
នឹងជៀសវាងសកម្មភាពណាមួយក្នុងដំណើរការចរចារស្ដីពីក្រមប្រតិបត្តិដំបន់ នឹង
បង្កើតបរិយាកាសមួយងាយស្រួលនិងសកម្ម៕”