អាមេរិកអំពាវនាវឲ្យមីយ៉ាន់ម៉ាដំណើរការបោះឆ្នោតលើគ្រប់វិស័យនាឆ្នាំ ២០១៥
|
អាមេរិកអំពាវនាវឲ្យមីយ៉ាន់ម៉ាដំណើរការបោះឆ្នោតលើគ្រប់វិស័យនាឆ្នាំ ២០១៥(Image: VNA) |
(VOVworld) – នាថ្ងៃទី ៣០ តុលា ប្រធានាធិបតីអាមេរិក លោក Barack Obama បានអំពាវនាវឲ្យសមភាគីមីយ៉ាន់ម៉ា លោក U Thein Sein ដំណើរការបោះឆ្នោតសកលលើគ្រប់វិស័យនិងទំនុកទុកចិត្តនាឆ្នាំ ២០១៥។ ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយ
ប្រធានាធិបតី Thein Sein ថ្នាក់ដឹកនាំអាមេរិកបានស្វាគមន៍កិច្ចសន្យារបស់រដ្ឋាភិបាល មីយ៉ាន់ម៉ាចំពោះដំណើរសន្តិភាព ព្រមទាំង ដាស់តឿនរដ្ឋអំណាច Naypyidaw ខំប្រឹងប្រែងសំដៅទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមជ្រុលនិយមក្នុង
ទូ ទាំងប្រទេសយ៉ាងឆាប់ៗ។ លោក Obama ក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ ដំណើរការបោះឆ្នោតលើគ្រប់វិស័យនិងសមភាពនាឆ្នាំ ២០១៥ ព្រមទាំង អំពាវនាវ
ឲ្យប្រធានាធិបតី Thein Sein អនុវត្តបណ្ដាវិធានការបំពេញបន្ថែមសំដៅដោះស្រាយ ភាពតានតឹងជាតិសាសន៍នៅរដ្ឋខាងលិច Rakhine ដែលបានកើតមានឡើងរលោក អំពើហឹង្សារវាងពុទ្ធសាសនិកនិងជនឥស្លាម Rohingya នាឆ្នាំ ២០១២ ដែលធ្វើឲ្យ
មនុស្សចំនួន ២ រយនាក់ត្រូវស្លាប់និង ១៤ ពាន់នាក់រងរបួស។ តាមគំរោងការបោះ
ឆ្នោតសកលនៅមីយ៉ាន់ម៉ានឹងត្រូវបានរៀបចំឡើងនាចុងខែតុលាឬដើមខែវិច្ឆិការ
ឆ្នាំ ២០១៥៕