អាមេរិកអំពាវនាវឲ្យឥណ្ឌានិងប៉ាគីស្ថានរក្សាការសន្ទនា

អាមេរិកអំពាវនាវឲ្យឥណ្ឌានិងប៉ាគីស្ថានរក្សាការសន្ទនា - ảnh 1
ទាហានឥណ្ឌាបំពេញភេរវកម្មនៅមូលដ្ឋានទ័ពជើងអាកាស Pathankot (រូបថត៖AFP/TTXVN)

(VOVworld) - រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry នាថ្ងៃទី៩ មករា បានធ្វើ
ការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Nawaz Sharif ក្នុងនោះ
សំដែងសេចក្ដីសង្ឃឹមថា ប៉ាគីស្ថាននិងឥណ្ឌានឹងបន្តចរចារដោយ មិនអើពើដល់
កម្លាំងភេរវកម្មនានាដែលកំពុងស្វែងរកវិធានការបំផ្លិចបំផ្លាញការខំប្រឹងប្រែងនេះ
 ជាពិសេសគឺការវាយប្រហារនាពេលថ្មីៗនេះតម្រង់ទៅលើមូល ដ្ឋានទ័ពជើងអា
កាសរបស់ឥណ្ឌា។ខុទ្ទកាល័យនាយករដ្ឋមន្រ្តីប៉ាគីស្ថានបានស្រង់សម្ដីលោក
Kerry សង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការបន្តជំនួបចរចាររវាងឥណ្ឌា និងប៉ាគី
ស្ថានដើម្បីរក្សាស្ថិរភាពនៅក្នុងតំបន់ ព្រមទាំងលើកត្រដែតតួនាទីដឹកនាំ របស់
នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរក្នុងការធានាជំនួបចរចារនេះផងដែរ។
នៅខែមុន រដ្ឋអំណាច Islamabad និង New Delhi បានឯកភាពចាប់ផ្ដើមឡើងវិញ
នូវការសន្ទនាលើគ្រប់វិស័យក្រោយពីរយៈពេល៧ឆ្នាំត្រូវផ្អាក។ប៉ុន្តែ រឿងហេតុ
ដែលក្រុមខ្មាន់កាំភ្លើងចំនួន៦នាក់បានវាយប្រហារទៅលើមូលដ្ឋានទ័ពជើង
អាកាស Pathankot របស់ឥណ្ឌា នាថ្ងៃទី២ មករា កន្លងទៅ បានបំផុសឡើងការ
សង្ស័យអំពីលទ្ធភាពប្រព្រឹត្តទៅការសន្ទនារវាងភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ