អាមេរិក-អ៊ីរ៉ង់ត្រៀមរៀបចំឲ្យដំណើការចរចារថ្មីអំពីបញ្ហានុយក្លេអ៊ែរ

អាមេរិក-អ៊ីរ៉ង់ត្រៀមរៀបចំឲ្យដំណើការចរចារថ្មីអំពីបញ្ហានុយក្លេអ៊ែរ - ảnh 1
អាមេរិក-អ៊ីរ៉ង់ត្រៀមរៀបចំឲ្យដំណើការចរចារថ្មីអំពីបញ្ហានុយក្លេអ៊ែរ (Image: VNA)


(VOVworld) – នាថ្ងៃទី ១៩ កុម្ភៈ អ្នកចរចារគ្រប់រូបរបស់អាមេរិកនិងអ៊ីរ៉ង់បានដំណើរ វង់ចរចារថ្មីស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ Tehran នៅទីក្រុង Geneva របស់ស្វីស។ បណ្ដាការជួបសន្ទនាទ្វេភាគីបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌការចរចាររវាងអ៊ីរ៉ង់និង
ក្រុម P5+1។ ភាគីទាំង ២ កំពុងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីទទួលឲ្យ
បានកិច្ចព្រមព្រៀងក្របខ័ណ្ឌមិនទុកឲ្យអ៊ីរ៉ង់អនុវត្តកម្មវិធីផលិតគ្រប់បែកនុយក្លេអ៊ែរ
ជំនួសនោះ បទហាមឃាត់អន្តរជាតិចំពោះប្រទេសឥស្លាមនេះនឹងត្រូវបានបន្ធូស្រាល។ ក្នុងកាលៈទេសៈបណ្ដាសមាជិកសភាតាមគោលការណ៍រឹងមាំរបស់អាមេរិកបាន
ព្រមានថា៖ គេនឹងបង្កើនបទដាក់ទណ្ឌកម្មថ្មីទៅលើអ៊ីរ៉ង់នាខែមិនាខាងមុខ ដោយ
ហេតុ នេះ បណ្ដាអ្នកចរចារអាមេរិកមានគោលបំណងទទួលបានកិច្ចព្រមព្រៀង
ក្របខ័ណ្ឌ ពោលខាងលើមុនថ្ងៃទី ៣០ មិថុនា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ