អាមេរិកអាហ្វហ្គានីស្ថានផ្លាស់ប្តូរអំពីការបង្កើតរដ្ឋាភិបាលសាមគ្គីភាពជាតិ
|
អាមេរិកអាហ្វហ្គានីស្ថានផ្លាស់ប្តូរអំពីការបង្កើតរដ្ឋាភិបាលសាមគ្គីភាពជាតិ (tolonews.com) |
Vovworld-សេតវិមានបានឲ្យដឹងថា នាថ្ងៃទី១២មិនាប្រធានាធិបតីអាមេរិក
លោក Barack Obama បានផ្លាស់ប្តូរមតិ onlines ជាមួយសមភាគីអាហ្វហ្គានីស្ថាន
លោក Ashraf Ghani ដើម្បីដាស់តឿនដំណើរការបង្កើតរដ្ឋាភិបាលសាមគ្គីភាពជា
ពហុតំណាងនៅប្រទេសនេះ។ អ្នកនាំពាក្យនៃសេតវិមាន Eric Schultz បានឲ្យដឹងថា
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានពិភាគ្សាអំពីរាល់ការខំប្រឹងប្រែងកែលំអរសន្តិសុខ
នៅអាហ្វហ្គានីស្ថាននិងការទប់ទល់នឹងការគំរាមកំហែងពីបណ្ដាញភេរវកម្មអន្តរជាតិ
Al Qeada។ បន្ទាប់ពីជាប់ឆ្នោតជាប្រធានាធិបតីអាហ្វហ្គានីស្ថាននាឆ្នាំ២០១៤ លោក
Ghani បានសន្យាកសាងរដ្ឋាភិបាលសាមគ្គីភាពប្រសិទ្ធភាពមួយទន្ទឹមនឹងនោះខំប្រឹង
ប្រែងស្ដាខឿនសេដ្ឋកិច្ចនិងចាប់ផ្ដើមក្បាលម៉ាស៊ីនសន្តិសុខខ្លាំងក្លាដើម្បីវាយបរាជ័យ
កំលាំងតាលីបង់។អាទិភាពជួរមុខរបស់លោកគឺកែលំអរទំនាក់ទំនងជាមួយអាមេរិក
និងប្រទេសសម្ព័ន្ធមិត្តដែលធ្លាប់កើតតានតឹងនាចុងអាណាត្តិរបស់លោក Hamid Karzai៕