អាមេរិកអះអាងថានឹងដកខ្លួនចេញពី INF នាពេលវាលាសមស្រប
(VOVWORLD) -នាថ្ងៃទី ២៣ ខែតុលា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានឲ្យដឹងថា អាមេរិកនឹងប្រកាស ចាកចេញពីសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យមជាផ្លូវការនាពេលវេលាសមស្រប។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton (រូបថត៖ TTXVN) |
ថ្លែងនៅក្នុងសន្និសីទកាសែតនៅទីក្រុងម៉ូស្គូ បន្ទាប់ពីជំនួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នោះ លោក John Bolton បានវាយតម្លៃថាសន្ធិសញ្ញា INF បានហួសសម័យ ហើយត្រូវប្រទេសផ្សេងទៀតរំលោភបំពាន និងធ្វើការព្រងើយកន្តើយ។ តាមលោក John Bolton ថា ប្រទេសដទៃអាចផលិតមីស៊ីផ្លោងចម្ងាយមជ្យម ខណៈដែលអាមេរិកត្រូវស្ថិតក្នុងការចាប់បង្ខំនៃសន្ធិសញ្ញានេះ។
ស្ដីពីការព្រួយបារម្ភអំពីការដែលអាមេរិកដកខ្លួនចេញពី INF នឹងនាំមកនូវការរត់ប្រណាំងប្រដាប់អាវុធនោះ លោក John Bolton បានចាត់ទុកថា បញ្ហានេះមិនធ្ងន់ធ្ងរដូចច្នេះឡើយ។ លោកក៏បានលើកច្បាស់ថា នាបច្ចុប្បន្ននេះ អាមេរិកមិនទាន់ធ្វើការសម្រេចថា តើដាក់ពង្រាយមីស៊ីលនៅអារ៉ុបដែរឬទេ៕