អាមេរិកអះអាងមិនលើកលែងទោសសំរាប់លោក E. Snowden
|
អាមេរិកអះអាងមិនលើកលែងទោសសំរាប់លោក E. Snowden (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៨ កក្កដា សេតវិមានបានច្រានចោលពាក្យសុំ
លើកលែងទោសសំរាប់អតីតភ្នាក់ងារអង្គការចារកម្មកណ្ដាលអាមេរិក
(CIA) លោក Edward Snowden ហើយសង្កត់ធ្ងន់ថា៖ លោកត្រូវវិលត្រ
ឡប់មកប្រទេសអាមេរិកវិញដើម្បីការកាត់ទទួលទោសពីបទទំលាយ
ព័ត៌មានសម្ងាត់អំពីកម្មវិធីចារកម្មទ្រងទ្រាយធំលើពិភពលោករបស់
រដ្ឋាភិបាលអាមេរិក។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន លោកស្រី
Lisa Monaco ទីប្រឹក្សារទទួលបន្ទុកសន្តិសុខជាតិនិងប្រឆាំងភេវរកម្ម
នៅសេតវិមានបានរិះគន់យ៉ាងខ្លាំងក្លាសេចក្តីសម្រេចគ្រោះថ្នាក់របស់
លោក Snowden ក្នុងពេលលួចព័ត៌មានសម្ងាត់សំរាប់មជ្ឈដ្ឋានផ្សព្វផ្សាយ
ព័ត៌មានដែលបណ្ដាលឡើងផលវិបាកដ៏ធ្ងន់ធ្ងរចំពោះសន្តិសុខរបស់
អាមេរិកនិងសុវត្ថភាពរបស់ប្រជាពលរដ្ឋ។ រដ្ឋាភិបាលអាមេរិកបានអះ
អាងជាថ្មីម្តងទៀតនូវគោលជំហររឹងមាំពោលខាងលើចំពោះ Snowden
សំដៅបដិសេធពាក្យសុំលើកលែងទោសសំរាប់អតីតកម្មាភិបាល CIA
រូបនេះ៕