អាមេរិក - កូរ៉េខាងត្បូងជំនួសមីស៊ីលស្ទាក់ចាប់ថ្មី ក្នុងប្រព័ន្ធការពារ THAAD (កូរ៉េខាងត្បូង)
(VOVWORLD) - យោធាអាមេរិក និងកូរ៉េខាងត្បូងក៏បានបញ្ជូនម៉ាស៊ីនភ្លើង និងឧបករណ៍ផ្សេងទៀតទៅកាន់ ប្រព័ន្ធ THAAD សំដៅកែលម្អជីវភាពរស់សម្រាប់យោធានៅមូលដ្ឋាននេះ។
ប្រព័ន្ធការពារ THAAD (រូបថត៖ TTXVN) |
យោធាអាមេរិក និងកូរ៉េខាងត្បូងនាថ្ងៃទី ២៩ ខែឧសភា បានបញ្ចប់សកម្មភាពដឹកជញ្ជូនមីស៊ីលស្ទាក់ចាប់ថ្មី ដើម្បីជំនួសឲ្យឧបករណ៍ចាស់ក្នុងប្រព័ន្ធការពារមីស៊ីលរយៈចម្ងាយឆ្ងាយដំណាក់កាលចុងក្រោយ (THAAD) នៅទីរួមស្រុក Seongju ភាគកណ្តាលកូរ៉េខាងត្បូង។ យោធានៃប្រទេសទាំងពីរក៏បានបញ្ជូនម៉ាស៊ីនភ្លើង និងឧបករណ៍ផ្សេងទៀតទៅកាន់ ប្រព័ន្ធ THAAD សំដៅកែលម្អជីវភាពរស់សម្រាប់យោធានៅមូលដ្ឋាននេះ។យុទ្ធនាការដឹកជញ្ជូនបានចាប់ផ្ដើមពីយប់ថ្ងៃទី ២៩ ខែឧសភា ហើយបញ្ចប់នាវេលាម៉ោង ៦ (ម៉ោងក្នុងតំបន់) ថ្ងៃទី ២៩ ខែឧសភា តាមផ្លូកគោក។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា កំលាំងយោធាសហរដ្ឋអាមេរិក ដែលឈរជើងនៅកូរ៉េខាងត្បូង (USFK) បានអនុវត្តន៍សកម្មភាពជាប្រចាំ សំដៅជួយឧបត្ថម្ភយោធា និងមូលដ្ឋានរបស់ USFK នៅកូរ៉េខាងត្បូងផងដែរ៕