អាមេរិក - ចិនបង្កើនភាពតានតឹងនៅសមុទ្រខាងកើត

(VOVWORLD) - បន្ទាប់ពីបានដាក់ទណ្ឌកម្មលើបុគ្គលនិងក្រុមហ៊ុនចិនដែលពាក់ព័ន្ធក្នុងការសាងសង់កោះសិប្បនិម្មិតខុសច្បាប់នៅសមុទ្រខាងកើតនោះ នាថ្ងៃទី ២៧ សីហា សហរដ្ឋអាមេរិកបានបន្តឡើងសំឡេងរិះគន់ចិន ចំពោះការបាញ់មីស៊ីល ដែលបង្កើនអស្ថិរភាពក្នុងតំបន់។

ជាការតបតវិញ ចិនក៏បានព្រមានថា ខ្លួននឹងមានការឆ្លើយតបដែលត្រូវគ្នានឹងអាមេរិកទាល់តែបាន។ កាយវិការរបស់ភាគីទាំងពីរនេះបានបង្ហាញពីហានិភ័យដែលថា ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង ២ នៅលើពិភពលោកនេះ កំពុងប្រឈមមុខនឹងភាពតានតឹងថ្មី ជាពិសេសមុនការបោះឆ្នោតអាមេរិកដែលខិតជិតមកដល់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី ២៧ ខែសីហា មន្ទីរបញ្ជកោនបានបញ្ជាក់ថា “សកម្មភាពរបស់ចិនគឺរំលោភលើការសន្យារបស់ចិន នៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្នាំ ២០០២ ដើម្បីជៀសវាងសកម្មភាពដែលអាចបង្កភាពស្មុគស្មាញឬបង្កើនជម្លោះ និងប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាព”។ ថ្មីៗនេះ សហរដ្ឋអាមេរិកក៏បានដាក់ក្រុមហ៊ុនចំនួន ២៤ ដែលជាកម្មសិទ្ធិរបស់ចិន ចូលក្នុង “បញ្ជីខ្មៅ” ដោយពាក់ព័ន្ធនឹងការសាងសង់និងផ្គត់ផ្គង់នូវសម្ភារៈឧបករណ៍សម្រាប់មូលដ្ឋាននានារបស់ចិននៅសមុទ្រខាងកើត។  សហរដ្ឋអាមេរិកក៏បានប្រកាស បើកចំហរនូវលទ្ធភាពនៃការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ រហូតដល់ពេលណាដែលចិនបញ្ចប់សកម្មភាពបង្ខិតបង្ខំនៅសមុទ្រខាងកើត ដើម្បីឆ្ពោះទៅរកផលប្រយោជន៍ទៅវិញទៅមក និងមានអាកប្បកិរិយាប្រកបដោយភាពរាក់ទាក់និងគោរពគ្នាជាមួយប្រទេសជិតខាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ