អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងអំពាវនាវឱ្យកូរ៉េខាងជើងចរចាអំពីបញ្ហានុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី ២ ខែមិថុនា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Jeong Kyeong-doo រដ្ឋមន្ត្រីការពារជាតិអាមេរិកស្តីទី លោក Patrick Shanahan និងរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Takeshi Iwaya បានធ្វើកិច្ចចរចាត្រីភាគីនៅខាងក្រៅកិច្ចប្រជុំសន្តិសុខអាស៊ី ដែលហៅថាកិច្ចសន្ទនា Shangri-La លើកទី ១៨ បានប្រព្រឹត្តទៅនៅប្រទេសសឹង្ហបុរី ដោយសំដៅពិភាក្សាអំពីបញ្ហាកូរ៉េខាងជើងនិងបញ្ហាប្រឈមផ្នែកសន្តិសុខផ្សេងៗទៀតផងដែរ។
អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងអំពាវនាវឱ្យកូរ៉េខាងជើងចរចាអំពីបញ្ហានុយក្លេអ៊ែរ - ảnh 1 អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងអំពាវនាវឱ្យកូរ៉េខាងជើងចរចាអំពីបញ្ហានុយក្លេអ៊ែរ 

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Jeong Kyeong-doo បានឲ្យដឹងថា ប្រទេសទាំងបីបានទទួលជោគជ័យក្នុងការនាំកូរ៉េខាងជើងផ្លាស់ប្តូរទិសដៅរបស់ខ្លួនហើយលោកក៏បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីនាំទីក្រុងព្យុងយ៉ាងឲ្យត្រឡប់មកតុចរចាវិញផងដែរ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Takeshi Iwaya មានបំណងចង់ឱ្យកូរ៉េខាងជើងបន្តចរចារអំពីបញ្ហានុយក្លេអ៊ែរផងដែរ។ ចំណែករដ្ឋមន្ត្រីការពារជាតិអាមេរិកស្តីទីលោក Patrick Shanahan វិញ លោកបានសន្យាថាទីក្រុងវ៉ាស៊ីនតោននៅតែបន្តផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការការពារជាតិត្រីភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ