អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងដាក់ពង្រាយយន្តការចែករំលែកទិន្នន័យព្រមានមីស៊ីល ចាប់ពីខែធ្នូឆ្នាំ​នេះ​

(VOVWORLD) - នាថ្ងៃទី១២ ខែវិច្ឆិកា មន្ត្រីការពារជាតិមកពីកូរ៉េខាងត្បូង អាមេរិក និងជប៉ុនបានព្រមព្រៀងគ្នា ដាក់ពង្រាយប្រព័ន្ធចែករំលែកព័ត៌មាននៃការព្រមានមីស៊ីល ដែលបានធ្វើបច្ចុប្បន្នភាពតាមពេលវេលាជាក់ស្តែង ចាប់ពីខែធ្នូខាងមុខ ដើម្បីស្វែងរកនិងវាយតម្លៃកាន់តែត្រឹមត្រូវចំពោះការបាញ់បង្ហោះមីស៊ីលបាលីស្ទិករបស់ស.ប.បកូរ៉េ។
អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងដាក់ពង្រាយយន្តការចែករំលែកទិន្នន័យព្រមានមីស៊ីល ចាប់ពីខែធ្នូឆ្នាំ​នេះ​ - ảnh 1ប្រជាជនទីក្រុងសេអ៊ូល កូរ៉េខាងត្បូង មើលទូរទស្សន៍ការបាញ់មីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង។ រូបថត៖ AFP/TTXVN

ក្រសួងការពារជាតិនៃប្រទេសទាំងបីបានឈានដល់កិច្ចព្រមព្រៀងចែករំលែកទិន្នន័យនៅក្នុងកិច្ចប្រជុំមួយ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin ទៅកាន់ទីក្រុងសេអ៊ូល ដើម្បីចូលរួមកិច្ចសន្ទនាសន្តិសុខទ្វេភាគីប្រចាំឆ្នាំជាមួយសមភាគីកូរ៉េខាងត្បូង លោក Shin Won-sik ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែវិច្ឆិកា។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Minoru Kihara បានចូលរួមកិច្ចប្រជុំត្រីភាគីតាមអ៊ីនធឺណែត។

ភាគីនានាក៏បានឯកភាពបន្តពង្រីកសកម្មភាពបណ្តុះបណ្តាលត្រីភាគីលើវិស័យផ្សេងៗគ្នានាពេលខាងមុខ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ