អាមេរិក និងកូរ៉េខាងត្បូងពិភាក្សាអំពីស្ថានភាពនៅឧបទ្វីបកូរ៉េ

(VOVWORLD) - បេសកជនពិសេសអាមេរិកទទួលបន្ទុកបញ្ហាកូរ៉េខាងជើង ឯកអគ្គរដ្ឋទូត Sung Kim នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១៨-២២ ខែមេសា ដើម្បីពិភាក្សាអំពីស្ថានភាពនៅឧបទ្វីបកូរ៉េ។
អាមេរិក និងកូរ៉េខាងត្បូងពិភាក្សាអំពីស្ថានភាពនៅឧបទ្វីបកូរ៉េ - ảnh 1បេសកជនពិសេសអាមេរិកទទួលបន្ទុកបញ្ហាកូរ៉េខាងជើង លោក Sung Kim។ (រូបថត៖ AFP/TTXVN)

យោងតាមព័ត៌មានពីក្រសួងការបរទេសអាមេរិក លោកឯកអគ្គរដ្ឋទូត Sung Kim នឹងជួបជាមួយបេសកជនពិសេសកូរ៉េខាងត្បូងទទួលបន្ទុកសន្តិភាពនិងសន្តិសុខនៅឧបទ្វីបកូរ៉េ លោក Noh Kyu-duk និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ដើម្បីពិភាក្សាអំពីស្ថានភាពនៅឧបទ្វីបកូរ៉េ។ ខ្លឹមសារនៃកិច្ចពិភាក្សានេះរួមមានប្រតិកម្មរបស់សហគមន៍អន្តរជាតិ ចំពោះការបាញ់បង្ហោះមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ ។ ដំណើរទស្សនកិច្ចរបស់លោកឯកអគ្គរដ្ឋទូត Sung Kim ទៅកាន់កូរ៉េខាងត្បូង បានបង្ហាញពីការប្តេជ្ញារបស់អាមេរិក និងកូរ៉េខាងត្បូង ពង្រឹងការសម្របសម្រួលលើបញ្ហាពាក់ព័ន្ធនឹងកូរ៉េខាងជើង សំដៅជំរុញការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង និងសម្រេចបានសន្តិភាពអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ