អាមេរិក និងកូរ៉េខាងត្បូង ពិភាក្សាយុទ្ធសាស្ត្ររួមនៅចំពោះ​ការគំរាម​កំហែង​នុយក្លេអ៊ែរពីកូរ៉េខាងជើង

(VOVWORLD) - ភាគីទាំងពីរបានពិភាក្សាអំពីការណែនាំថ្មីក្នុងការសម្របសម្រួលគ្នាឆ្លើយតបរាល់ការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង។
អាមេរិក និងកូរ៉េខាងត្បូង ពិភាក្សាយុទ្ធសាស្ត្ររួមនៅចំពោះ​ការគំរាម​កំហែង​នុយក្លេអ៊ែរពីកូរ៉េខាងជើង - ảnh 1សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានបើកកិច្ចប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរលើកទី ៣ នៅទីក្រុងសេអ៊ូល កូរ៉េខាងត្បូង។ រូបថត៖ YONHAP News

នាថ្ងៃទី ១០ មិថុនា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានបើកកិច្ចប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរលើកទី ៣ នៅទីក្រុងសេអ៊ូល កូរ៉េខាងត្បូង។ ដោយត្រូវបានបង្កើតឡើងកាលពីខែមេសាឆ្នាំមុន យន្តការពិគ្រោះយោបល់នេះមានគោលបំណងពង្រឹងសម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង និងពង្រីកការកំញើញសំដៅធានាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ និងក្នុងតំបន់។ ភាគីទាំងពីរបានពិភាក្សាអំពីការណែនាំថ្មីក្នុងការសម្របសម្រួលគ្នាឆ្លើយតបរាល់ការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង។ ការណែនាំទាំងនេះរួមមានគោលការណ៍ និងបែបបទសម្រាប់ការថែរក្សា និងពង្រឹងគោលនយោបាយកំញើញនុយក្លេអ៊ែរប្រកបដោយប្រសិទ្ធភាព និងគួរឱ្យជឿជាក់។

កិច្ចប្រជុំនៃក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូងត្រូវបានអនុវត្តន៍ក្នុងបរិបទដែលលមានសញ្ញាថាកូរ៉េខាងជើងកំពុងស្វែងរកវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងប្រព័ន្ធដាក់ពង្រាយអាវុធនុយក្លេអ៊ែរ។ ក្នុងកិច្ចប្រជុំកាលពីចុងឆ្នាំមុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានព្រមានថា រាល់ការវាយប្រហារនុយក្លេអ៊ែរពីកូរ៉េខាងជើង សំដៅលើសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នឹងត្រូវរងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងឆាប់រហ័សហើយនឹងនាំទៅដល់ការវិនាសសាបសូន្យរបស់អាជ្ញាធរកូរ៉េខាងជើងលោក Kim Jong Un ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ