អាមេរិក និងជប៉ុនបើកកិច្ចសន្ទនាយុទ្ធសាស្ត្រលើកដំបូង ស្តីពី​កិច្ចសហប្រតិបត្តិការ​ជាមួយអាស៊ាន

(VOVWORLD) - ភាគីទាំងពីរបានពិភាក្សាអំពីវិធានការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានក្នុងការធានាសន្តិសុខក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ 
អាមេរិក និងជប៉ុនបើកកិច្ចសន្ទនាយុទ្ធសាស្ត្រលើកដំបូង ស្តីពី​កិច្ចសហប្រតិបត្តិការ​ជាមួយអាស៊ាន - ảnh 1ទង់ជាតិសហរដ្ឋអាមេរិក និងជប៉ុន (ប្រភព៖ ក្យូដូ)

ជប៉ុន និងសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១ ខែមិថុនា បានបើកកិច្ចសន្ទនាយុទ្ធសាស្ត្រលើកដំបូងស្តីពីកិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងក្របខ័ណ្ឌនៃគោលនយោបាយរួមរបស់ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់។ ព្រឹត្តិការណ៍នេះបានប្រប្រឹត្តិទៅតាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីលោក Takehiro Kano ប្រធាននាយកដ្ឋានអាស៊ីអាគ្នេយ៍ និងអាស៊ីនិរតីនៃក្រសួងការបរទេសជប៉ុន និងលោក Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានក្នុងការធានាសន្តិសុខក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។          របៀបវារៈនៃកិច្ចសន្ទនានេះក៏រួមមានផែនការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដូចដែលបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុនរវាងនាយករដ្ឋមន្ត្រីជប៉ុន លោកKishida Fumio និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ