អាមេរិក និងទួរគី​បានឯកភាពគ្នា​បង្តើត​មជ្ឈមណ្ឌល​សម្របសម្រួល​តំបន់​សុវត្ថិភាពនៅស៊ីរី

(VOVWORLD) -ប្រទេសទាំងពីរបានប្រកាសថា តំបន់សុវត្ថិភាពនៅតំបន់ព្រំដែនប៉ែកឦសានប្រទេសស៊ីរី ដែលជាប់ជាមួយទួរគី នឹង ក្លាយជា“ ច្រករបៀង សន្តិភាព” ហើយប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីប្រជាជន ដែលត្រូវបង្ខំឲ្យចាកចេញពីតំបន់នេះដោយសារសង្គ្រាម គឺអាចធ្វើមាតុភូមិនិវត្តន៍មកវិញបាន។
អាមេរិក និងទួរគី​បានឯកភាពគ្នា​បង្តើត​មជ្ឈមណ្ឌល​សម្របសម្រួល​តំបន់​សុវត្ថិភាពនៅស៊ីរី - ảnh 1 ក្បួនរថយន្តយោធារបស់ទួរគី (រូបថត៖ AFP / VNA)

នាថ្ងៃទី ៧ ខែសីហា ទួរគី និងអាមេរិកបានឯកភាពគ្នាបង្កើតមជ្ឈមណ្ឌលប្រយុទ្ធរួមនៅទួរគី ដើម្បីសម្របសម្រួលនិងគ្រប់គ្រងតំបន់សុវត្ថិភាពនៅភាគខាងជើងប្រ ទេសស៊ីរី សំដៅរាំងស្កាត់យុទ្ធនាការធ្វើអន្តរាគមន៍យោធារបស់អង់ការ៉ាក្នុងតំបន់។

ប្រទេសទាំងពីរបានប្រកាសថា តំបន់សុវត្ថិភាពនៅតំបន់ព្រំដែនប៉ែកឦសានប្រទេសស៊ីរី ដែលជាប់ជាមួយទួរគី នឹង ក្លាយជា“ ច្រករបៀង សន្តិភាព” ហើយប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីប្រជាជន ដែលត្រូវបង្ខំឲ្យចាកចេញពីតំបន់នេះដោយសារសង្គ្រាម គឺអាចធ្វើមាតុភូមិនិវត្តន៍មកវិញបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ